Monday, 14 January 2019

សុភាសិតខ្មែរ ខ្លួន​ទីពឹង​ខ្លួន

ខ្លួន​ទីពឹង​ខ្លួន

និយមន័យ៖ ខ្លួន​ឯង​ជា​ទីពឹង​របស់​ខ្លួន​ឯង ។

អត្ថាធិប្បាយ

ព្រះពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា «អត្តា ហិ អត្តនោ នាថោ» មាន​តែ​ខ្លួន​ឯង​ទេ​ដែល​ទីពឹង​របស់​ខ្លួន ។ ព្រះពុទ្ធ​ភាសិត​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា គ្រប់​សកម្មភាព ទោះ​ខាង​ផ្លូវ​កាយ​ក្ដី ផ្លូវ​ចិត្ត​ក្ដី រមែង​មាន​ខ្លួន​ឯង​ជា​ប្រធាន​ទាំង​អស់ ។ ចំណែក​អ្នក​ក្រៅ​ពី​ខ្លួន​គ្រាន់​តែ​ជា​ជំនួយ​រួម​ផ្សំ​សម្រាប់​ខ្លួន​ធ្វើ​ជា​ឧបករណ៍​ប៉ុណ្ណោះ ។

ផ្នែក​ផ្លូវ​ចិត្ត

ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​បញ្ជាក់​ថា ការ​ទៅ​ចាប់​កំណើត​ជា​ថ្មី​ទៀត​ក៏​អាស្រ័យ​លើ​កុសល​ធម៌​ដែល​ខ្លួន​បាន​សាង​នោះ​ឯង​ជា​ទីពឹង ។ អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ពុំ​អាច​ជា​ទីពឹង​ពំនាក់​អាស្រ័យ​បាន​ទេ ។ សម​ដូច​ពុទ្ធ​ភាសិត​ពោល​ថា «កោ ហិ នាថោ បរោ សិយា» ។ ព្រោះ​ថា ចិត្ត​ជា​កុសល​ក្ដី អកុសល​ក្ដី សម្រេច​ឡើង​កើត​ឡើង​ពី​ខ្លួន​ឯង​ទាំង​អស់ ។

ផ្នែក​ផ្លូវ​កាយ

បើ​ខ្លួន​ពុំ​មាន​អត្តភាព​ជា​ខ្លួន​ទេ តើ​មាន​អ្វី​ជា​ទីពឹង​របស់​ខ្លួន ។ ខ្លួន​អាស្រ័យ​បាយ​ខ្លួន​ឯង ខ្លួន​ក៏​ត្រូវ​ឆ្អែត​ខ្លួន​ឯង ដែល​នឹង​ពឹង​អ្នក​ដទៃ​ឲ្យ​អាស្រ័យ​បាយ​ជំនួស​រួច​ឲ្យ​ឆ្អែត​ខ្លួន​ឯង គឺ​ពុំ​មាន​ឡើយ ។

ឪពុក​ម្ដាយ​ជា​អ្នក​ឲ្យ​កំណើត និង​ជា​អ្នក​ចិញ្ចឹម​ជីវិត​ឲ្យ​រស់​ គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​ទ្រទ្រង់​ឲ្យ​មាន​អត្តភាព​គង់​នៅ ។ ដូច​នេះ គ្រប់​សកម្មភាព គឺ​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ដើម្បី​ឲ្យ​ជា​ទីពឹង​ដល់​ខ្លួន​ឯង ។ បើ​ខ្លួន​ឯង​មិន​ធ្វើ ឈ្មោះ​ថា ពំនឹង​សម្រាប់​ខ្លួន​ពុំ​មាន ។
សរុប​សេចក្ដី​មក ខ្លួន​ជា​ទីពឹង​របស់​ខ្លួន អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ គឺ​ជា​ឧបករណ៍ ។


ប្រភព៖ ឈូកខ្មែរ

Friday, 11 January 2019

ប្រភេទផ្ទះខ្មែរ, ផ្ទះបុរាណខ្មែរ





















ផ្ទះរោងឬផ្ទះកន្ដាំង  ជាផ្ទះដែលសាមញ្ញបំផុតមានដំបូលផ្តុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន ៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងតែខ្ពស់ជាងគេ ហៅថាសសរមេដំបូល ឬសសរទ្រូង ឬសសរកន្លោង។ ចំណែកឯសសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅសសរជើងរាង។​ ផ្ទះនេះមានសមាមាត្រ កំពស់ស្មើរ១កន្លះនៃទទឹង បណ្ដោយ២ដងនៃទទឹង ហើយ មានមេដំបូលចំកណ្ដាលស្មើ នៃផ្ទាំងដំបូលទាំងពីរ ជួនកាលក៏មានដំបូលច្រើនជាប់គ្នា ព្រមទាំងមានរានហាល។

ផ្ទះប៉ិត   ពពួក​ផ្ទះ​ដែល​ហៅថា​ «ប៉ិត» ឬ​ហៅ​តាម​អ្នក​ស្រុក​បាត់ដំបងថា«ផ្ទះជម» ឬ «ផ្ទះ​ក្រជម» គឺ​តែង​តែ​មាន​ដំបូល​ផ្តុំ​ឡើង​ដោយ​ផ្ទាំង​៤ ដែល​មាន​ជម្រាល​ស្មើ​គ្នា ហើយ​ពុំ​មាន​ហោជាង​នៅ​ផ្នែកណាមួយ​នៃ​ដំបូល​ឡើយ។ ជា​ទូទៅ​បើ​មើល​លើ​ប្លង់​ផ្ទះ​ប៉ិត​ដែល​មាន​តែ​មួយ​ខ្នង ឃើញ​ថា​ទ្វារ​មិន​នៅ​លើ​ជ្រុង​ខ្លីទេ គឺ​នៅ​លើ​ជ្រុងវែង។

ផ្ទះរោងដោល   ផ្ទះរោងដោលនេះគឺនៅក្នុងពពួកផ្ទះ«រោង»។ ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ អ្នកខ្លះហៅថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។ សសរជួរកណ្តាលទាំងនេះមានទំហំធំជាងសសរជួរចំហៀងត្បិតមានតួនាទីទ្រមេដំបូល។ ម្យ៉ាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។ បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។រីឯសសរនៅជួរចំហៀងគេហៅថាសសររៀង ឬសសរជើងរៀង។ ជួនកាលយើងពុំចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារាងដោលដែរ។ ការវិភាគរចនាសម្ព័ន្ធខ្លះៗនៃផ្ទះរោងដោល។ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ (ឧទាហរណ៍ ប៉ិត កន្តាំង ។ល។) សុទ្ធសឹងសំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋានប៉ុណ្ណោះ។

ផ្ទះរោង ឌឿង​  ខុសប្លែកពីផ្ទះរោងដោលត្រង់ផ្ទះនោះមានហប់នៅមុខផង ក្រោយផងដូចគ្នា ដែលមានសសរបួនជួរ ហើយហោជាងធំជាង។ ម៉្យាងទៀតផ្ទះរបៀបរោងឌឿងនេះដែរ មានដំបូលពីរថ្នាក់ ដូចដំបូលវិហារ គេច្រើនតែធ្វើកុដិ ឬ ជាផ្ទះខសង។

ផ្ទះខ្មែរ  គឺជាផ្ទះដែលមានដំបូលខ្ពស់ស្រួចហើយចោតយ៉ាងខ្លាំង ហើយមានហប់មុខ ហប់ក្រោយ និង ហប់នៅចុងជើង។ខាងក្បាលដំនេកគ្មានហប់ទេ ផ្ទះខ្មែរមានរនាបក្រាលពីរថ្នាក់។

ផ្ទះកឹង ជាប្រភេទផ្ទះបុរាណខ្មែរ ដែលត្រូវបានសាងសង់សម្រាប់តែមន្រ្តីជាន់ខ្ពស់។ការសង្កេតមកឈ្មោះប្រភេទផ្សេងៗនៃផ្ទះខ្មែរច្រើនតែកំណត់ដោយដំបូល។ រីឯផ្ទះកិងសម្គាល់ថាមានដំបូលពីរថ្នាក់ត្រួតលើគ្នា ហើយមានហប់ពីរនៅខាងមុខនិងក្រោយ។ សសរកណ្តាលមានពីរជួរ ដំបូលលើទ្រដោយជើងគក។ ដំបូលថ្នាក់ក្រោមអាចបង្កើតបានជារបៀងបើគេបាំងជញ្ជាំងមកនៅត្រឹមជួរទី២។ រនាបនៅត្រង់របៀងនេះសោតគេអាចបញ្ចុះឲ្យទាបជាងរនាបផ្ទះធំបន្តិច តាមចំណូលចិត្ត។ ជួនកាលគេធ្វើទ្វារធំដល់ទៅ៤ទិស នៅតាមទិសផ្សេងៗ រីឯជណ្តើរដាក់នៅត្រង់ទ្វារណាមួយ មិនថាជាទទឹងឬបណ្តោយផ្ទះនោះឡើយ គឺដាក់ទៅតាមតំរូវការ។ នេះជាផ្ទះកឹងដែលបានសាងសង់នៅឆ្នាំ១៩០៧។
ចាប់ពីមូលដ្ឋាននេះ គេបំបែកបន្ថែមបានច្រើនទម្រង់តាមកាលៈទេសៈ។

ភិមៈសម្លាប់ស្ដេចកំណាចចស៌្វតៈ(ចរស្វតៈ)

ភិមៈសម្លាប់ស្ដេចកំណាចចស៌្វតៈ(ចរស្វតៈ)

នៅក្នុងរឿងមហាភារតយុទ្ធមានភាគមួយទាក់ទងនឹងភិមៈសម្លាប់ស្ដេចកំណាចចស៌្វតៈ។ បើមើលប្រវត្តិស្ដេចកំណាចចស៌្វតៈមានដូចតទៅ៖ នៅនគរមួយមានព្រះមហាក្សត្រមួយអង្គមានមហេសីពីរព្រះអង្គព្រមជាមួយស្នំចំនួន១០០០០អង្គ។ ជាសំណាងអភព្វព្រះមហាក្សត្រអង្គនេះថ្វីត្បិតមានមហេសីព្រមជាមួយស្នំយ៉ាងច្រើនក្ដីក៏ព្រះអង្គពុំមានបុត្រសម្រាប់ស្នងត្រកូលឡើយ។ ដោយព្រះទ័យចង់បានបុត្រសម្រាប់ស្នងរាជបល្ល័ង្គ ព្រះមហាក្សត្របានឲ្យព្រាហ្មណ៍រៀបចំពិធីបូជាភ្លើងដើម្បីសុំបុត្រ។ ខណៈពេលដែរកំពុងបូជាភ្លើងនោះស្រាប់តែអណ្ដាតភ្លើងចាប់ផ្ដើមឆេះយ៉ាងសន្ធរសន្ធៅបានលេចមហាឥសីមួយអង្គឡើងដោយមានកាន់ផ្លែស្វាយមួយផ្លែនៅក្នុងដៃហើយបានប្រទានទៅឲ្យព្រះមហាក្សត្រ។ ក្រោយបានប្រទានហើយបានបញ្ជាក់ទៀតថា សូមឲ្យព្រះមហេសីសោយផ្លែស្វាយនេះចុះនោះទ្រង់នឹងមានគ៌ភជាពុំខាន និយាយចប់ក៏រលាយបានអំពីភ្នក់ភ្លើងបាត់ទៅ។ បន្តពីព្រះមហាក្សត្រព្រះអង្គមានមហេសីពីរអង្គ ដោយព្រះមហេសីទាំងពីរសុទ្ធតែចង់បានបុត្ររៀងខ្លួន ដូច្នេះព្រះមហាក្សត្រ





បានបែងចែកផ្លែស្វាយជាពីរបំណែកឲ្យព្រះមហេសីទាំងពីរអង្គសោយទៅ។ បន្ទាប់ពីសោយផ្លែស្វាយទៅមិនយូរប៉ុន្មានមហេសីរបស់ព្រះមហាក្សត្រក៏តាំងគ៌ភទាំងពីរអង្គ។ រហូតដល់ថ្ងៃកំណត់ប្រសូត្រមហេសីទាំងពីរប្រសូត្របានបុត្រម្នាក់មួយជំហៀងធ្វើឲ្យព្រះមហាក្សត្រតក់ស្លុតយ៉ាងខ្លាំងបញ្ជាឲ្យសេនាយកកុមារទៅបំបស់បង់ចោលកណ្ដាលព្រៃ។ សម្ដែងពីក្នុងព្រៃនោះមានយក្សខនីយ៍មួយអាស្រ័យនៅ ខណៈពេលដើរស្វែងរកចំណីនាងយក្សាបានច្រៀងរាំបណ្ដាលឲ្យផ្អើរអស់ពពួកសត្វទាំងឡាយដែរអាស្រ័យនៅក្នុងព្រៃនោះរត់ពួនសម្ងំអស់គ្មានសល់។ លុះក្រលេកទៅឃើញកុមារាទាំងពីរជម្រៀកនោះមានមុខមាត់ដូចគ្នា ក៏បានចាប់យកកុមារមកផ្គុំចូលគ្នា ស្រាប់តែកុមារបានរលាយចូលគ្នាមានជីវិតស្រែកយំយ៉ាងខ្លាំងភ្លាមបណ្ដាលឲ្យយក្សមានការភិតភ័យទុកកុមារាចោលហើយរត់បាត់ទៅ។ បន្ទាប់ពីត្រូវយក្សផ្គុំរូបហើយកុមារបានស្រែកយំផ្អើលអស់ពេញរាជវាំងទាំងមូល ព្រះមហាក្សត្រឆ្ងល់ពីហេតុចម្លែកលឺសម្លេងកុមារយំរំពងតែក្នុងវាជវាំងប៉ុណ្ណោះ ដោយចង់ដឹងពីមូលហេតុស្ដេចបានបញ្ជាឲ្យសេនាស្វែងរកសម្លេងនោះ។ អស់ពពួកសេនាទាំងឡាយស្វែងរករហូតប្រទះកុមារានៅក្នុងព្រៃស្គាល់ជាក់ថាជាបុត្ររបស់ក្សត្រដែលឲ្យយកចោល ក៏ប្រញាប់យកកុមារទៅថ្វាយព្រះមហាក្សត្រ។ ព្រះមហាក្សត្រទតយល់ស្គាល់ជាក់ជាបុត្រខ្លួនត្រេកអរណាស់បានប្រទានព្រះនាមថា ចស៌ស្វតៈ។ លុះកុមារចម្រើនវ័យមានអំណាចអស្ចារ្យបានធ្វើសង្គ្រាមវាយដណ្ដើមចាប់ស្ដេច១០០នគរយកបូជាព្រះសីវៈព្រះនាម ភេវ៌ៈ ជារូបដ៏កាចឃោរឃៅបំផុតរបស់ព្រះសីវៈដើម្បីទទួលបានអំណាចពីព្រះសីវៈ។ បន្ទាប់ពីបានអំណាចហើយចស៌្វតៈបានវាយលុយលុកដល់បាដាលឋាន កំទិចបំផ្លិតបំផ្លាញឋាននរកដើម្បីកុំឲ្យយមរាជទៅចាប់ព្រលឹងខ្លួន។ ការទទួលបានអំណាចពីព្រះសីវៈ ភេវ៌ៈ សូម្បីតែយមរាជក៏មិនហ៊ានមើលមុខចស៌្វតៈចំដែរ ព្រោះអំណាចព្រះសីវៈនឹងធ្វើឲ្យយមរាជត្រូវរលាយសាបសូន្យបាន។

និយាយពីភាពឃោរឃៅរបស់ចស៌្វតៈបានផ្សាយរន្ទឺគ្រប់ទីកន្លែងរហូតដំណឹងបានដឹងដល់ក្ឫស្ណៈ។ បន្ទាប់ពីបានលឺដំណឹងនេះក្ឫស្ណៈបាននាំ អជ៌ុន(អរជុន) និងភិមៈតែងខ្លួនជាព្រាហ្មណ៍តម្រង់ទៅនគររបស់ចស៌្វតៈ។ នាថ្ងៃមួយចស៌្វតៈបានប្រលងប្រយុទ្ធកម្លាំងជាមួយមេទ័ព ប្រជារាស្រ្ត តែគ្មានអ្នកណាអាចយកឈ្នះចស៌្វតៈបានទេ។ ដោយមានកម្លាំងខ្លាំងក្លា ចស៌្វតៈកាន់តែមានភាពក្រអើតក្រទោមគិតថាគ្មាននរណាអាចយកឈ្នះខ្លួនឡើយ ខណៈនោះដែរក្ឫស្ណៈក៏បានចូលរួមព្រមទាំងបានច្រានភិមៈឲ្យចូលទៅប្រកួតជាមួយចស៌្វតៈ។ ការប្រកួតប្រយុទ្ធភិមៈបានចាប់ហែកចស៌្វតៈជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែមិនអាចសម្លាប់ស្ដេចកំណាចបានឡើយ។ ការដែរភិមៈហែកចស៌្វតៈជាពីរជម្រៀកកាលណាស្ដេចកំណាចតែងតែផ្គុំរូបចូលគ្នាវិញដូចដើមជានិច្ច ហេតុដែលសម្លាប់ស្ដេចកំណាចមិនបានសម្រេចភិមៈខឹងណាស់។ បន្ទាប់មកបានចាប់ចស៌្វតៈបោកទៅនឹងភ្នំមួយបណ្ដាលឲ្យភ្នំនោះលិចស្រុតទៅក្នុងផែនដី។ ឃើញហេតុការណ៍បែបនេះព្រះក្ឫស្ណៈបានចង្អុលបង្ហាញពីវិធីនៃការសម្លាប់ស្ដេចកំណាចទៅដល់ភិមៈ ដោយយកដើមត្រែងមកជ្រៀកជាពីរជម្រៀកហើយបោះបញ្រ្ជាស់ខ្វែងដៃគ្នាទៅលើផែនដី។ សង្គេតឃើញពីសកម្មភាពរបស់ក្ឫស្ណៈបង្ហាញពីតម្រុយហើយភិមៈបានចាប់វាយចស៌្វតៈបោកចាប់ហែកជាពីរជម្រៀកហើយបោះបញ្រ្ជាស់ខ្វែងដៃគ្នាតាមកាយវិការដែលក្ឫស្ណៈបានបង្ហាញ។ ទីបំផុតចស៌្វតៈត្រូវបានស្លាប់ដោយស្នាដៃរបស់ភិមៈដែលមានការចង្អុលបង្ហាញពីសំណាក់ក្ឫស្ណៈ។

រឿងរាមាយណៈ ឬរឿងរាមកេរ្តិ៍ ខ្សែទី៣



រឿងរាមាយណៈ ឬរឿងរាមកេរ្តិ៍ ខ្សែទី៣ 

ក្រុងរាពណ៌ចាប់នាងសិតា
តាមផ្លូវព្រះរាមបានជួបនឹងយក្សមួយឈ្មោះ ពិរាធ មានចិត្តកំណាចឃោរឃៅ គិតចូលមកចាប់ឆក់យកព្រះនាងសិតា ។
ពិតដូច្នោះហើយ ភិរាធក៏ស្ទុះចូលទៅឆក់នាងសិតាយកទៅ ។ ព្រះលក្សណ៍ធានាខ្លួនការពារយកនាងសិតាមកវិញ ក៏ប៉ុន្តែការប្រយុទ្ធឃើញថា ទន់ដៃជាងយក្ស ។ ព្រះរាមឃើញដូច្នោះ ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅហោង ។ តទៅទៀតក្សត្រីទាំងបីអង្គបានបន្តដំណើរដល់ភ្នំកណ្ឌការណ្យពន ក៏បួសជាតាបស ។ ព្រះលក្សណ៍ដឹងអនុភាពរបស់ខ្លួនបថុជនក៏សុំលាព្រះរាមទៅតាំងសិល្ប៍ រម្លឹកអាគមគាថាឡើងវិញនៅនាទៀបអាយអាស្រមគ្នា ។
ពេលនោះមានយក្ខនីយ៍មួយឈ្មោះនាងសូបនខា ត្រូវជាប្អូនយក្សក្រុងរាពណ៍បានឃើញក្សត្រទាំងពីរមានរូបឆោមលោម ពណ៌គួរឲ្យបេតី ក៏កាឡាខ្លួនជាទេពអប្សរយ៉ាងស្រស់ប្រិបម្រិយចូលទៅប្រលោមលួងលោម សុំសេចក្ដីស្នេហាពីព្រះរាម ។ តែព្រះរាមបានប្រាប់នាងឲ្យទៅសុំពីព្រះលក្សណ៍វិញ ។ ព្រះលក្សណ៍ដាច់សិល្ប៍ខ្ញាល់នឹងនាងសូបនខាមករុកគួនក៏ចាប់ផ្ដួលកោ សក់កាត់ដៃ ស្រែកបណ្ដេញចេញទៅ ។ នាងសូបនខាប្រែកាឡាជាយក្សវិញ ហើយបានស្រែកជម្ទាលឮសូររហូតដល់ក្រុងខរជាបងរបស់ នាង ។ ក្រុងខរឮហើយ ក៏ជិះសេះតម្រង់មកជួយសង្គ្រោះ ។ ដោយកំហឹងឆាបឆេះជាខ្លាំង ក្រុងខរបញ្ជាមេទ័ពម្នាក់ឈ្មោះខុនទូសណ៍នាំនាងយកទៅចូលនគរវិញ ហើយក៏លើកទ័ពចូលច្បាំងនឹងព្រះរាម ។
ក្រុងខរបានបញ្ជាឲ្យខុនទូសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីស្វិរៈ ទីបំផុតក្រុងខរខ្លួនឯងចូលទៅទៀតតែត្រូវសរព្រះរាមស្លាប់គ្មានសល់ ឡើយ ។ នាងសូបនខាឃើញបងស្លាប់អស់ក្នុងការប្រយុទ្ធដូច្នោះ ក៏ហោះសំដៅទៅក្រុងលង្កា ញុះញង់បងប្រុសគឺក្រុងរាពណ៍ ឲ្យចេញមកសងសឹក ព្រមទាំងឲ្យចាប់នាងសិតាយកមកធ្វើជាមហេសីផង ។ ក្រុងរាពណ៍កាលបើបានជ្រាបដំណឹងពីប្អូនស្រីហើយ មានចិត្តឈឺចាប់ខ្លាំងពន់ប្រមាណ ក៏ហៅមហារីកជាសេនាឲ្យកាឡាខ្លួនជាប្រើសមាសចេញមកបង្អួតយ៉ាងសង្ហាចំពោះមុខនាងសិតា ។
កាល បើឃើញប្រើសមាសភ្លាម នាងសិតាក៏បង្ខំស្វាមីឲ្យចេញទៅតាមប្រហារដើម្បីយកស្បែកទុកលម្អ នៅពេលយាងទៅគ្រប់គ្រងរាជ្យវិញ ។ ព្រះរាមចេញទៅតាមប្រើសមាស ទុកព្រះលក្សណ៍នៅចាំអាស្រមការពាររាជទេពី ។ ប្រើសមាសចេះតែរត់ទៅៗរហូតដល់ពេលរសៀលទើបព្រះរាមបាញ់ត្រូវប្រើសៗ ក៏កាឡាខ្លួនជាយក្ស ស្រែកដង្ហើយហៅព្រះលក្សណ៍ឲ្យចេញមកជួយ នាងសិតាឮហើយក៏បង្ខំព្រះលក្សណ៍ឲ្យចេញមកជួយព្រះស្វាមី ព្រះលក្សណ៍ប្រកែកព្រះនាងសិតាបង្ខំព្រះលក្សណ៍ៗទ្រាំពុំបានក៏ចាក ចេញពីអាស្រមទៅតាមព្រះរាម ។ ក្រុងរាពណ៍បានឱកាសកាឡាខ្លួនជាឥសីលួងលោមប្រលោមនាងសិតា ចុងបំផុតក៏ឆក់នាងសិតាបានហោះទៅតាមអាកាសចេញទៅ ។


រឿងរាមាយណៈ ឬរឿងរាមកេរ្តិ៍ ខ្សែទី២



រឿងរាមាយណៈ ឬរឿងរាមកេរ្តិ៍ ខ្សែទី២ 

ព្រះរាម នាងសិតា និងព្រះលក្សណ៍ធ្វើដំណើរនៅក្នុងព្រៃ
ពេល ចេញដំណើរពីកូខ័នទៅ ព្រះរាមបានឃើញព្រៃមួយកំពុងឆេះដោយកម្ដៅព្រះអាទិត្យ ។ ពេលនោះស្លឹកឈើដែលខ្លោច ផ្កាឈើដែឆេះក្រៀមក្រំក៏ស្រាប់តែរីកស្រស់ញញឹមឡើងវិញ ចំណែកឯព្រះអាទិត្យដែលកំពុងតែបញ្ចេញកម្ដៅយ៉ាងខ្លាំងក៏ស្រាប់តែ បន្ថយកម្ដៅរបស់ខ្លួន ។ ព្រះរាម និងព្រះនាងសិតា រួមទាំងព្រះលក្សណ៍បានបន្តទៅមុខទៀត បានជួបនឹងឥសីពារទ្វឡ ហើយបានចង្អុលបង្ហាញផ្លូវទៅភ្នំចិត្តកូត ។
នៅ ជើងភ្នំនោះបរិយាកាសបានប្រែប្រួលដែលសត្វសាហាវប្រែជាសត្វស្លូត កូនខ្លារត់ទៅបៅមេប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ ។ ព្រះលក្សណ៍បានទទួលភារកិច្ចសង់អាស្រមសម្រាប់ស្នាក់នៅក្នុងព្រៃ ទាំងបីអង្គារនៅទីនោះទៅ ។
ឯក្រុងអយុធ្យាឯនោះវិញ ព្រះបាទទសរថទ្រង់សោយទីវង្គត ។ ឥសីវិសិដ្ឋមហាឫស្សី ជារាជបុរោហិត បានធ្វើសារទៅយាងព្រះភិរុតចូលមកនគរជាប្រញាប់ដើម្បីធ្វើពិធីលើក សពសំស្ការ ។ នាងកៃកេសីលួចថ្លែងសារនោះថា ឲ្យព្រះរាជបុត្រត្រឡប់មកកាន់នគរដើម្បីចូលរួមរាជាអភិសេក ព្រះរាម ។ ព្រះភិរុតត្រកអរខ្លាំងក៏ធ្វើដំណើរមកកាន់នគរភ្លាម ប៉ុន្តែទ្រង់ទតឃើញព្រះនគរស្ងាត់ជ្រងំ ប្រជារាស្ត្របោះបង់មុខរបរទាំងអស់ ។ លុះទ្រង់ជ្រាបរឿងពិត ព្រះភិរុតខ្ញាល់យ៉ាងខ្លាំង ហើយមានបំណងសម្លាប់មាតាកៃកេសី ក៏ប៉ុន្តែដោយសេចក្ដីអង្វររបស់ព្រះនាង និងព្រះនាងកោសកល្យា អគ្គមហេសីព្រះបាទទសរថ និយាយលួងលោមអំពីដំណើរហេតុផ្សេងៗ និងដំណើរព្រះរាមយាងទៅនៅព្រៃ ។
បន្ទាប់ពីរៀបបូជាសពព្រះបាទទសរថហើយ ព្រះភិរុត ព្រះសុត្រុត មួយអន្លើដោយព្រះនាងជាមាតាទាំងបីអង្គ កោសកល្យា កៃកេសី និងនាងសមុទ្រ ព្រមទាំងកងទ័ពបានលើកតម្រង់ទៅសុំយាងព្រះរាមចូលមកគ្រងរាជ្យនៅ អយុធ្យាវិញ ។ ក្បួនព្រះរាជដំណើរបានមកដល់ជាយដែនព្រៃរបស់កូខ័នៗបានឃើញព្រះភិរុត នាំទ័ពមកសន្ធឹកសន្ធាប់យ៉ាងនេះ នឹកស្មានថាតាមមកសម្លាប់ព្រះរាម និងព្រះរាជទេពី ក៏ប្រុងជើងការណ៍ ចាត់កងសេនាលបឈ្លបយកព័ត៌មាន ។ បន្ទាប់ពីបានដឹងការណ៍ច្បាស់ហើយ កូខ័នក៏ជួយសម្រួលព្រះរាជដំណើរឆ្ពោះទៅដល់ភ្នំចិត្តកូតដោយ សុវត្ថិភាព ។
ក្សត្រា ក្សត្រីទាំងប្រាំអង្គបានជួបព្រះរាម ហើយសុំអង្វរព្រះរាម តែព្រះរាមបដិសេធមិនព្រម ហើយព្រះអង្គទ្រង់ប្រទានសុពណ៌បាទទុកឲ្យព្រះភិរុតនាំត្រឡប់ទៅ ក្រុងអយុធ្យាវិញ ។
ដោយ ឈ្វេងយល់ថា ព្រះអង្គគង់នៅភ្នំចិត្តកូតនេះនាំរំខានពីព្រះរាជវង្ស ព្រះអង្គក៏សម្រេចព្រះទ័យនាំមហេសី និងព្រះអនុជចូលទៅព្រៃជ្រៅឆ្ងាយទៅទៀត ។ តាមផ្លូវព្រះរាមបានជួបនឹងយក្សមួយឈ្មោះ ពិរាធ មានចិត្តកំណាចឃោរឃៅ គិតចូលមកចាប់ឆក់យកព្រះនាងសិតា ។

រឿងរាមាយណៈ ឬរឿងរាមកេរ្តី៍ ខ្សែទី១



រឿងរាមាយណៈ ឬរឿងរាមកេរ្តី៍ ខ្សែទី១ 

ព្រះរាមលើធ្នូរយកនាងសិតា
ឥសីពិស្វាមិត្របានរៀបចមហោមពិធីជាកិត្តិយសដល់សិស្សគឺ ព្រះរាម និងព្រះលក្សណ៍ ដែលបានរៀបចេះចប់គម្ពីរវេទ ។
ថ្ងៃមួយមានយក្សកាឡាខ្លួនជាក្អែកយ៉ាងធំ ឈ្មោះកាកណាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់ ។ ឥសីពិស្វាមិត្រខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសរឲ្យព្រះរាមបាញ់ សម្លាប់កាកណាសូរ ។ ក្រោយមកក៏នាំព្រះរាម និងព្រះលក្សណ៍ចូលរួមប្រឡងលើកធ្នូសរព្រះជនកនៅនគរមិថិលា ដើម្បីយកនាងសិតា ធ្វើជាមហេសី ។ ក្នុងឱកាសនោះ មានបេក្ខជនចូលរួមជាច្រើនដែលមកពីភពទាំងបី សូម្បីតែព្រះឥសូរក៏មកនឹងគេដែរ ក៏ប៉ុន្តែគ្មាននរណាលើកធ្នូសររួចឡើយ គឺមានតែតួអង្គព្រះរាមមួយគត់បានទទួលជោគជ័យដោយលើកធ្នូសរនោះ រួច ។
ពេលនោះព្រះជនករីករាយណាស់ផ្ដល់ព័ត៌មាននេះថ្វាយទៅព្រះបាទទសរថ ដើម្បីយាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាម និងនាងសិតា ។ កាលបើពិធីអភិសេកចប់សព្វគ្រប់ហើយ ក៏នាំព្រះរាជបុត្រ និងព្រះរាជធិតាសុណិសាវិលត្រឡប់ទៅកាន់នគរអយុធ្យាវិញ ។ ពាក់កណ្ដាលផ្លូវក៏បានជួបនឹងយក្សកំណាចមួយឈ្មោះ រាមាសូរ ។ យក្សនេះបានចោទប្រកាន់ព្រះរាមថា លួចយកឈ្មោះរាមបរមសូរមកដាក់ធ្វើជាឈ្មោះខ្លួន ដូច្នេះត្រូវតែមកក្រាបបង្គំសុំទោសទើបរួចខ្លួន ។ ព្រះរាមក៏ផ្ចាញ់រាមាសូរប្រកបដោយជោគជ័យទៀត ។
លុះមកដល់នគរ ព្រះបិតានាមទសរថមានបំណងលើកព្រះរាមជារាជបុត្រច្បងឲ្យឡើងគ្រោងរាជ្យតាមប្រពៃណីនៃត្រកូលក្សត្រ តែនាងកៃកេសីជំទាស់ដោយសំអាងលើពាក្យសច្ចៈព្រះទសរថបានសន្យាថានឹងឲ្យបុត្ររបស់ព្រះនាងឈ្មោះ ភិរុត ឡើង គ្រងរាជ្យវិញ នៅពេលដែលនាងជួយព្រះអង្គក្នុងសង្គ្រាមបានឈ្នះព្រះអាទិត្យ ។ ព្រះបាទទសរថមានបំណងចែកនគរជា២ ប៉ុន្តែព្រះកៃកេសីពុំព្រម ហើយក៏បណ្ដេញព្រះរាមឲ្យទៅនៅព្រៃ១៤ឆ្នាំសឹមមក សោយរាជ្យវិញ ។ ព្រះលក្សណ៍ក្រេវក្រោធចង់ធ្វើឃាដនាងកៃកេសី តែព្រះរាមឃាត់ ហើយបន្ទាប់មកក៏ស្ម័គ្រតាមដង្ហែព្រះរាម និងទេពីសិតាទៅនៅក្នុងព្រៃ ។ ទាំងបីអង្គានាំគ្នាចាកចេញពីនគរអយុធ្យាទៅដល់កណ្ដាលព្រៃបានជួប នឹងកូខ័ន ជាស្ដេចព្រៃមានរូបអាក្រក់តែចិត្តល្អជា ចេះជួយរំលែកទុក្ខពីព្រះរាម ហើយព្រះអង្គទុកកូខ័ននេះជាបងប្អូនបង្កើត តែមិនព្រមទទួលយកការអារាធនាពីកូខ័នឲ្យនៅទីនោះជាមួយ ហើយក៏ធ្វើដំណើរទៅកាន់ភ្នំចិត្តកូតដើម្បីបួសជាឥសី ។


ព្រះសីវៈ | តើព្រះវិស្ណុជាអ្វី?



ព្រះសីវៈ

ជាព្រះដែលប្រជនឥណ្ឌាខាងជើងគោរពលើកតម្កើនបំផុតនិងជាម្ចាស់បង្កើ
តលោកទាំងបី ជាម្ចាស់គ្រប់គ្រងលោកទាំងបី ជាម្ចាស់បំផ្លាញលោកទាំងបី ហើយអទិទេពទាំងអស់និងវត្ថុលោកធាតុធម្មជាតិទាំងអស់សុទ្ធតែបង្កើតពីព្រះសីវៈ។ព្រះសីវៈមានសម្បុរសព្រះកេសាពណ៌មាស មានព្រះនេត្របី គ្រឿងស្បែកខ្លា ស្បែកដំរី ហើយមានលំពែងត្រីសូល៍ជាសម្គាល់ ខ្សែកពស់វែក។នៅលើភ្នួងព្រះកេសាមានស្នៀតសក់ចំណិតព្រះចន័្ទ និងព្រះម៉ែគង្គា។ព្រះសីវៈមានព្រះរូប និងព្រះនាម ចំនួន១០៨ ដូចជា៖ មហេស្វរៈ ព្រះមហាទេវៈ ព្រះហរៈ ព្រះរុទ្រៈ ព្រះភៃវ៍ៈ ព្រះសង្គរៈ ព្រះតមត្ថបុរមិនៈ ព្រះប្រភាសូមេស្វរៈ ព្រះប្រហតេស្វរៈ ព្រះភទ្រេស្វរៈ ព្រះត្រីភូវនមហាស្វរៈ ព្រះបទិស្វរៈ ព្រះត្រីភូវនចូណាមូនី ព្រះឥស្វរៈ ព្រះឧគ្រៈ...។
ព្រះសីវៈមានមហេសី ៣អង្គ៖
1. ព្រះម៉ែឱម៉ា
2. ព្រះម៉ែគង្គារ
3. ព្រះម៉ែទុគ៌ា
ចំពោះ ព្រះម៉ែឱម៉ា មានព្រះរូប និងព្រះនាម ចំនួន១០៨ ដូចព្រះសីវៈដែល ដោយ
រូបទាំងអស់របស់ព្រះម៉ែឱម៉ាសុទ្ធតែក្លាយជាមហេសីរបស់ព្រះសីវៈទាំងអស់។
ព្រះសីវៈមានបុត្រចំនួន ៣អង្គ៖
1. ព្រះស្កន្ទៈ ជាប្រមុខកងទ័ពទេវៈ មានរូបរាងក្មេងរហូតមិនចេះចាស់ឡើយ មានយានជំនះសត្វក្ងោក។
2. ព្រះគណេសៈ ជាកំពូលអទិទេពក្បាលដំរីខ្លួនមនុស្ស ជាអទិទេពតំណាងឱ្យចំណេះដឹងទាំងអស់ និងគ្រប់គ្រងគម្ពីវេទទាំង៤ មានយានជំនះសត្វកណ្តុរ។




ព្រះវិស្ណុគឺជាព្រះដ៏សំខាន់មួយនៅក្នុងព្រហ្មញ្ញ។បើយោងតាមរឿងរាមាយណៈរបស់ឥណ្ឌាបានបញ្ជាក់ឱ្យដឹងថាអវតារបស់ព្រះវិស្ណុមាន១០អង្គគឺ៖
១,មត្ស្យៈ(ត្រី)
២,កូម៌ៈ(អណ្តើក)
៣,វរាហៈ(ជ្រូកព្រៃ)
៤,នរសិង្ហៈ(មនុស្សទេព្វក្បាលតោ)
៥,វាមនៈ(ព្រាហ្នណ៍តឿ)
៦,ព្រះបរសុរាម
៧,ព្រះរាម
៨,ព្រះក្ឬស្ណៈ
៩,ព្រះពុទ្ធសមណគោតមៈ
១០,កល្គិន(មនុស្សទេព្វក្បាលសេះ)។



តើព្រះវិស្ណុជាអ្វី?



តើព្រះវិស្ណុជាអ្វី?

ព្រះវិស្ណុជាព្រះជនជន់ជាតិឥណ្ឌាខាងត្បូងគោរពបូជាបំផុត ជាកំពូលអទិទេពដែលបង្កើតលោកផង ការពារថែរក្សាលោកផង និងរម្លាយលោកផង។នៅពេលដែលលោកទាំងបីប្រាកចាកភាពបរិសុទ្ធ និងនៅពេលមហាប្រាសាទទិព្វ វៃកដ្ឋៈ អណ្តែតបានមួយជុំនៅលើផ្ទៃមហាសមុទ្រទឹកដោះ គឺព្រះវិស្ណុត្រូវដុតរំលាយលោកទាំងបីចោល។ហើយព្រះអង្គត្រូវផ្ទុំលើនាគ អនន្តៈ អណ្តែតលើសមុទ្រ អនន្តកាល រងចាំការបង្កើតលោកឡើងវិញ។ព្រះវិស្ណុមានសម្បុរខ្មៅ(សម្បុរខៀវខ្ចីកាត់សម្បុរផ្កាឈូកខ្ចី) គេច្រើនឆ្លាក់រូបព្រះអង្គមានព្រះហស្ថបួន ជួនកាលមានព្រះហស្ថប្រាំបី។ព្រះវិស្ណុមានព្រះនាមដូចជា៖ ព្រះនារាយណ៍ ព្រះភតវន្ត ព្រះអនន្តៈ ព្រះហរិ ព្រះវិស្ណុអនន្តសាយិនៈ។
កេតណភ័ណ្ឌសំគាល់ព្រះវិស្ណុមាន៤៖ កងចក្រ តំណាងឱ្យធាតុភ្លើង ខ្យងស័ង្គ តំណាងឱ្យធាតុទឹក ដំមូល តំណាងឱ្យធាតុខ្យល់ និងដំបង តំណាងឱ្យធាតុដី។ជួនកាលគេឆ្លាក់ព្រះវិស្ណុកាន់ផ្កាឈូកក្រពុំ តំណាងឱ្យពិភពចក្រវាឡ ដំណាងឱ្យលោកបរមសុខ។ជួនខ្លះទៀត គេឆ្លាក់រូបព្រះវិស្ណុកានផ្កាឈូករីក ដែលជានិមិត្តរូបផ្កាឈូកពិភពទីឋានក្នុងកណ្តាប់ចក្រវាឡ និងទីឋានក្រៅកណ្តាប់ចក្រវាឡ។ជួនខ្លះគេឃើញព្រះវិស្ណុកាន់ព្រះខ័ន តំណាងឱ្យដូងព្រលឹងសត្វលោកទាំងអស់។
ព្រះវិស្ណុមានព្រះមហេសីចំនួន២អង្គ៖
1. ទេពធីតា បទុមមន្ទាកិណី (ស៊្រីលក្ស្មី)
2. ព្រះម៉ែ ភូមិសប្បទេវី (ព្រះម៉ែធរណី)
ព្រះវិស្ណុមានបុត្រា១អង្គ គឺ ព្រះកាមទេព ជាអទិទេពនៃសេចក្តីស្នេហា។យាន
ជំនះព្រះកាមទេពគឺសត្វសេក សម្បុរក្រហមទុំ។
ព្រះវិស្ណុមានយានជំនះ២គឺៈ
១.នាគអនន្តៈ(សេសៈ)មានក្បាល១ពាន់ជាទេនសយនាសម្រាប់ព្រះវិស្ណុផ្ទុំរងចាំការបង្កើតលោក។
២.បក្សីគ្រុឌសុប៌ណរាជ ឬបក្សីពន្លឺព្រះអាទិត្យ។




រឿងកូរសមុទ្ទទឹកដោះ

រឿងកូរសមុទ្ទទឹកដោះ







រឿងកូរសមុទ្ទទឹកដោះ

កាលដើមឡើយ ពួកទេវនិងពួកយក្ស គឺជាសត្រូវនឹងគ្នាចំពោះការដណ្តើមវត្ថុទិព្វ និងដែនដីទាំងឡាយលើលោក ហើយបានបង្កើតសង្គ្រាមជាច្រើនលើកច្រើនសាផងដែរ។ក្រោយពីមហាសមុទ្រទឹកដោះ បង្កើតឡើង គឺជាកន្លែងដែលពោពេញដោយវត្ថុទិព្វ សូម្បីតែទឹកសមុទ្រទឹកដោះក៏អាចផ្តល់រាង្គកាយក្មេងជាងមុនផងដែរ ដែលជាហេតុនាំឱ្យពពួកទេវៈ និងយក្សចង់បានទឹកអម្រឹតដែលធ្វើឱ្យមានជីវិតអមតៈ ស្ថិតនៅបាតមហាសមុទ្រទឹកដោះនោះ។
នៅថ្ងៃមួយព្រះវិស្ណុបានអនុញ្ញាតិឱ្យពពួកទេវៈ និងពពួកយក្សសហការគ្នាធ្វើការកូរសមុទ្រទឹកដោះដើម្បីយកវត្ថុទិព្វ ជាពិសេស ទឹកអម្រិត។ព្រឹត្តិការណ៍កូរសមុទ្រទឹកដោះបានចាប់ផ្តើម ដោយយកភ្នំមេរុជាសសរសម្រាប់កូរ យកនាគអនន្តៈ(សេសៈ)ជាខ្សែសម្រាប់ទាញ ពាក់កណ្តាលខ្លួនទៅក្បាល ពពួកយក្សជាអ្នកកាន់ ពាក់កណ្តាលខ្លួនទៅកន្ទុយ ពពួកទេវៈជាអ្នកកាន់ យកអវតាទី២ព្រះវិស្ណុឈ្មោះ កូម៌ៈ(សត្វអណ្តើក)ជាកំណល់សម្រាប់ទម្រភ្នំមេរុឱ្យមានលំនឹងនិងព្រះវិស្ណុជាប្រធានត្រួតពិនិត្យក្នុងការកូរសមុទ្រទឹកដោះ។ការកូរមហាសមុទ្រទឹកដោះត្រូវចំណាយពេល១០០០ឆ្នាំទិព្វ។វត្ថុទី១ផុសចេញមកគឺផ្កាបណជាតិ នៅពេលផ្កានេះចេញភ្លាមព្រះព្រហ្មបានមកសុំផ្កានេះពីព្រះវិស្ណុ យកទៅដាំនៅឋានព្រហ្មលោក ព្រោះឋានព្រហ្មលោកពុំមានផ្កាទិព្វបែបនឹង សោះ ដោយក្លឹនក្រអប់របស់ផ្កាបណជាតិប្រៀបដូចទទូលបានកម្លាំង ១០០០ឆ្នាំទិព្វ។ហើយព្រះព្រហ្មសន្យាថានៅពេល១ឆ្នាំឋានត្រៃត្រឹង្ស ផ្កានេះរីកម្តង ព្រះអង្គនឹងបេះមកឋានត្រៃត្រឹង្សដើម្បីផ្តល់ថាមពលទិព្វដល់ពពួលអទិទេព ព្រះវិស្ណុក៏អារាធនាថ្វាយផ្កាបណជាតិដល់ព្រះព្រហ្ម។វត្ថុទី២ក៏ផុសមកបន្ត គឺដំរីក្បាល៣ឈ្មោះឰរាវ័ន ដំរីនេះកើតចេញភ្លាម ព្រះឥន្ធ បានសុំសត្វនេះធ្វើជាយាននេះជំនះរបស់ព្រះអង្គដោយព្រះឥន្ធមានបន្ទូលថាព្រះអង្គមានតែសត្វសេះស សេះក្រហមដែលមិនសមនឹងកិត្តិនាមព្រះអង្គសម្រាប់ជិះត្រួតត្រាពលអទិទេព និងធ្វើចម្បាំងជាមួយពពួកអសុរផងដែរ។ពេលនោះព្រះវិស្ណុក៏អារាធនាពរ ប្រទានដំរីឰរាវ័នដល់ព្រះឥន្ធ។ការកូរតែកូររហូតវត្ថុទី៣ចេញមកគឺជាទេពធីតាមួយអង្គដែលមានរូបឆោមស្អាត និងនៅលើព្រះហស្ថព្រះទេពធីតាមានផ្កាឈូក១០០០ទង ទើបពពួកទេវៈនិងពពួកយក្សឱ្យព្រះនាមព្រះទេពធីតាថា បទុមមន្ទាកិណី(មទុមគឺជាផ្កាឈូក មន្ទាកិណីគឺជាផ្កាក្រពុំ) ។ទេពធិតានេះកើតឡើងពេលណាមានចិត្តលើព្រះវិស្ណុ ហើយព្រះវិស្ណុក៏ស្រលាញ់ព្រះទេពធីតាខ្លាំងណាស់ដែរ។ពេលនោះពិធីមង្គលការព្រះវិស្ណុ និងព្រះនាង បទុមមន្ទាកិណី នៅពេលកូរសមុទ្រទឹកដោះតែម្តងនៅ។តែនៅពេលនៅពេលផ្សំដំណេកពពួកទេវៈ និងយក្សបានសុំព្រះអង្គកុំទាន់ផ្សំដំណេកព្រោះព្រះអង្គត្រូវត្រួតពិនិត្យការកូរមហាសមុទ្រទឹកដោះបន្តទៀតរហូតដល់ចប់សព្វគ្រប់។ព្រះវិស្ណុក៏យល់ព្រមដោយព្រះអង្គបានកសាងប្រាសាទទិព្វឈ្មោះមហាប្រាសាទវៃកដ្ឋសម្រាប់ព្រះនាងបទុមមន្ទាកិណីគងប្រថាប់ និងបានធ្វើពិធីស្រង់ទឹកឱ្យព្រះនាងដោយប្រើដំរីឰរាវ័ន ដងទឹកសមុទ្រទឹកដោះស្រោចស្របលើរាង្គកាយព្រះនាងបទុមមន្ទាកិណី ហើយព្រះវិស្ណុបានប្រទាន នាមថ្មីដល់ព្រះនាងថា ព្រះនាងស្រ៊ីលក្ស្មី(ស្រ៊ីមានន័យថាសិរីសួស្តី សុភមង្គល ឯលក្ស្មី គឺជាភោគសម្បត្តិ)។ការកូរជិតដល់បាតសមុទ្រវត្ថុទី៥បានកើតឡើង ជាសត្វសេះក្បាល៥ដែលមានឈ្មោះថាឧច្ច័យស្វរៈ សេះនេះកើតឡើងពេលណាគឺពោពេញដោយអំណាចទាំង៥គឺ អំណាចបង្កើតលោក អំណាចរំលាយលោក អំណាចការពារលោក អំណាចផ្តុំព្រលឹង និងអំណាចព្រហ្មចារីលោក។អំណាចទាំង៥នេះគឺជាអំណាចដ៏ខ្លាំងដែលមិនមានយក្សណាឬទេវៈណាឈ្នះឡើយទើបសេះនេះមិនមាននរណាប្រើប្រាស់បានឡើយ។ការកូរក៏បន្តរហូតដល់បាតសមុទ្រទឹកដោះ ក៏ចេញវត្ថុ២ទន្ទឹមគ្នា ទី៦ អប្សរាម៉ូហេនី ជាអប្សរាដែលមានអំពរពណ៌សដូចជាព្រះព្រហ្ម និងមានពពួកអប្សរាជាច្រើនទៀតបានផុសឡើងពេញសមុទ្រទឹកដោះ។ទី៧ គឺទឹកអម្រឹត ពេលទឹកអម្រឹតចេញមក មិនបានចេញនៅខាងទេវៈឡើយ វាបានចេញនៅខាងពពួកយក្ស។ពេលនោះយក្សរាហ៊ូអសុរិនដែលតែងតែចាំមើលការកូរសមុទ្រទឹកដោះនោះបានលូចក្បង់ទឹកអម្រឹតផឹក ព្រះអាទិត្យ និងព្រះច័ន្ទ បានទូលប្រាប់ព្រះវិស្ណុ ព្រះវិស្ណុខ្ញាល់យ៉ាងខ្លាំង ហើយក៏បានចោលកងចក្រទៅចំរាហ៊ូអសុរិន តែដោយភាពអមតៈនៃទឹកអម្រឹតបានជ្រាបដល់ក្បាល ដៃ និងដើមទ្រូង ពេលកងចក្ររបស់ព្រះវិស្ណុបានកម្ទិចតែពាក់កណ្តាលខ្លួនចុះក្រោមតែប៉ុណ្ណោះ។យក្សរាហ៊ូអសុរិនខឹងនឹងព្រះអាទិត្យ និងព្រះច័ន្ទយ៉ាងខ្លាំង ហើយបានចង្អុលមុខព្រះអាទិត្យនិងព្រះច័ន្ទហើយនិយាយថា”យើងធំស្មើនឹងមួយចំហៀងមេឃ យើងចង់ចាប់ឯង បើយើងជួបឯងពេលយប់យើងនឹងលេបពេលយប់(ច័ន្ទគ្រាស) បើយើងជួបឯងពេលថ្ងៃយើងនឹងលេបឯងពេលថ្ងៃ(សូរ្យគ្រាស)”។នៅខណៈពេលទឹកអម្រឹតនៅលើដៃពពួកយក្ស ព្រះវិស្ណុក៏បានប្រែក្រឡាខ្លួនជាព្រះពាយទៅដណ្តើមទឹកអម្រឹតពីដៃពពួកយក្សអស់ និងយកទឹកអម្រឹតទៅដាក់លើដៃពពួកទេវៈវិញ ។ពពួកយក្សខឹងខ្លាំងណាស់ក៏បង្កើតសង្គ្រាមនៅលើមហាសមុទ្រទឹកដោះតែត្រូវនាគរាជអនន្តៈ(សេសៈ)និងស្តេចស្វាវៃរីស្យាកាទិ បានវាយពពួកយក្សចូលក្រោមភ្នំមេរុអស់។

ក្រោយពីព្រឹត្តិការណ៍បានបញ្ចប់មកសង្គ្រាមពាក្យសម្តីក៏បានកើតឡើងរវាងពួកអទិទេព។ព្រះវិស្ណុបានធ្វើការសុំអប្សរាម៉ូហេនីទៅឋានព្រហ្មលោក ដោយឱ្យនាងមានភារកិច្ចចាំកាច់ផ្កាបណជាតិពីឋានព្រហ្មលោកយកមកឋានត្រៃត្រឹង្ស ដែលមានរយៈពេល១ឆ្នាំទិព្វ។ពេលកាចផ្កានោះមកហើយនឹងយកមកឱ្យអប្សរាទាំងអស់រាំថ្វាយថាមពលទិព្វដល់ពពួកទេវៈទាំងឡាយ។ព្រះវិស្ណុអារាធនាថ្វាយព្រះព្រហ្ម។ចំណែកស្តេចយមរាជ បានធ្វើការសុំអប្សរាមួយចំនួនតូចទៅឋាននរក។ចំពោះការសុំរបស់ស្តេចយមបាល ព្រះឥន្ធប្រកែកយ៉ាងខ្លាំងដោយព្រះឥន្ធនិយាយថា”ឋាននរកងងឹតណាស់មើលអ្វីមិនឃើញទេ បើយកអប្សរាទៅនាំតែបាត់បង់សោភ័ណតែប៉ុណ្ណោះ” តែស្តេចយមរាជនិយាយទៅកាន់ព្រះឥន្ធថា”ព្រះឥន្ធភ្លេចហើយថានៅឯឋាននរកមានវាំងដែលព្រះសីវៈរាំស្ថាបត្យកម្មដោយដាំសុទ្ធតែត្បូងពេជ្យចម្រុះពណ៌ ដែលមានពន្លឺភ្លឺអស្ចារ្យ ភ្លឺទាំងយប់ភ្លឺទាំងថ្ងៃ វាំងនោះមានឈ្មោះថាសម័យមុនី បើប្រៀបធៀបនឹងវាំងរបស់ព្រះឥន្ធគឺស្អាតជាងទ្វេដង”។ព្រះវិស្ណុក៏បានយល់ព្រម ចែកអប្សរាមួយចំនួនទៅស្តេចយមរាជ តែព្រះអង្គមានព្រះបន្ទូលថារាល់ពេល១ឆ្នាំឋានត្រៃត្រឹង្សម្តងត្រូវនាំពពួកអប្សរាទាំងអស់រួមទាំងអប្សរាម៉ូហេនីផង មកឋានត្រៃត្រឹង្សក្នុងរាជវាំងវៃជយន្តៈមុខបល្ល័ង្កភិមានអាកាសរបស់ព្រះឥន្ធ ដើម្បីរាំជាមួយផ្កាបណជាតិ ផ្តល់ថាមពលទិព្វ។

រឿងនរសិង្ហៈ







រឿងនរសិង្ហៈ

ក្រោយពីការសម្លាប់យក្សហិរណ្យក្សាដែលកើតពីភ្នែកខាងស្តាំរបស់យក្សហយគ្រីវៈ នោះយក្សមួយទៀតបានចាប់បដិសន្ធិឡើងដែលមានឈ្មោះថាយក្សហិរណ្យក្សាកាសឺពូ។យក្សហិរណ្យក្សាកាសឺពូនេះបានកើតឡើងពីពពុះទឹកសមូទ្ទនិងភ្នែកខាងឆ្វេងរបស់យក្សហយគ្រីវៈ។ពេលកើតមកភ្លាមបានធ្វើពិធីតបយោគៈរហូតព្រះព្រហ្មអាណិតស្រលាញ់។ព្រះព្រហ្មបានប្រទានវាំងមួយដ៏ធំអស្ចារ្យមួយនៅលើលោក និងឱ្យស្ត្រីមួយអង្គដ៏ស្រស់ស្អាត់និងជាស្ត្រីគ្រប់លក្ខណ៍មកធ្វើជាមហេសីរបស់យក្សហិរណ្យក្សាកាសឺពូមានឈ្មោះថា”គ្រីវទេវី” ។ព្រះនាង គ្រីវទេវីនេះគឺកើតចេញពីផ្លាទិព្វមួយទងនៅព្រហ្មលោក។ជាពិសេសព្រះព្រហ្មបានឱ្យពរជ័យឱ្យយក្សហិរណ្យក្សាកាសឺពូមានជីវិតអមតៈ សម្លាប់យប់មិនស្លាប់ សម្លាប់ថ្ងៃក៏មិនស្លាប់ សម្លាប់ក្រៅវាំងមិនស្លាប់ សម្លាប់ក្នុងវាំងក៏មិនស្លាប់ និងអាវុធអ្វីក៏មិនអាចសម្លាប់បាន។ក្រោយមកព្រះវិស្ណុបានធ្វើការទស្សទាយពីជោគវាសនារបស់ផែនដី ហើយក៏មានហេតុមិនល្អសោះ។ព្រះវិស្ណុក៏មានទតឃើញពីអនាគតផែនដីនិងត្រូវរងគ្រោះថ្នាក់ដោយសារយក្សហិរណ្យក្សាកាសឺពូដែលកើតពីភ្នែកខាងឆ្វេងរបស់យក្សហយគ្រីវៈនោះ។ក្នុងខណៈនៅផងដែលព្រះនាងគ្រីវទេវីក៏មានព្រះគក៌ជាមួយយក្សហិរណ្យក្សាកាសឺពូទៀតនោះ ព្រះវិស្ណុបានសម្រាច់ចិត្តបញ្ចូនព្រះរាជាគ្រូព្រះនាម”នារគទេវៈ”ដែលជាព្រះរាជាដែលធំនៅឋានមហាសមុទ្ទទឹកដោះឱ្យទៅចូលក្នុងព្រះរបស់ព្រះនាងគ្រីវទេវីនោះដើម្បីបង្ហាត់បង្រៀនកូនដែលនៅក្នុងពោះនោះគោរពសាសនាព្រះវិស្ណុ។កូនដែលនៅក្នុងផ្ទៃព្រះនាងគ្រីវទេវី តែងតែនិយាយគោរព្រះវិស្ណុថា”ព្រះវិស្ណុដ៏ចម្រើន ព្រះហរិដ៏ចម្រើន ព្រះភតវន្តដ៏ចម្រើន ព្រះនារាយ៍ណដ៏ចម្រើន”។សម្លេងដែលនៅក្នុងផ្ទៃបានលឺដល់យក្សហិរណ្យក្សាកាសឺពូ។យក្សនេះខឹងណាស់ក៏បានបណ្តេញព្រះអគ្គមហេសីចេញពីវាំងឱ្យទៅរស់នៅជាមួយព្រហ្មណ៍រាជគ្រូនៅក្នុងព្រៃ។នៅពេលដែលព្រះរាជកុមារកើតភ្លើមព្រះរាជកុមារស្រែកគោរពព្រះវិស្ណុ លឺសម្លេងពេញទេវលោក។ពពួលទេវតា ពពួគទេវៈបាននាំគ្នាបាចផ្កាអបអរដាសាទរព្រះរាជាបុត្រា ហើយបានប្រទានព្រះនាមឱ្យព្រះរាជបុត្រាថា”កូលាទៈ”។ព្រះរាជកុមារអង្គនេះកើតមកក៏បានប្រែខ្លួនដូចជាអាយុ៥ឆ្នាំដោយមិនចាំបាច់បៅដោះ និងមិនចេះស្រែកយំ។យក្សហិរណ្យក្សាកាសឺពូកាលបានដឹងថាកូនរបស់ខ្លួនកើតមកដោយខុសពីក្មេងធម្មតាបែបនោះក៏បានចិត្តស្អប់ក្មេងនោះយ៉ាងខ្លាំង ជាពិសេសកើតមកម៉ាត់នៅមិនស្ងៀមតែងតែហៅព្រះវិស្ណុរហូត។យក្សហិរណ្យក្សាកាសឺពូក៏បានយកព្រះរាជាកុមារឱ្យទៅរៀនសូត្រជាមួយព្រហ្មណ៍រាជគ្រូរបស់ខ្លួនដើម្បីឱ្យព្រះរាជកុមារឈប់គោរពព្រះវស្ណុទៀត។បន្ទាប់ពីនោះព្រហ្មណ៍រាជគ្រូប្រដៅយ៉ាងណាក៏មិនស្តាប់នៅតែហៅព្រះវិស្ណុនិងគោរពបូជាចំពោះព្រះវិស្ណុដ៏ដែរ។ព្រាហ្មណ៍រាជគ្រូអស់សមត្ថភាព ក៏បានបញ្ជួនព្រះរាជកុមារកូលាទៈទៅយក្សហិរណ្យក្សាកាសឺពូវិញ។នៅថ្ងៃមួយយក្សហិរណ្យក្សាកាសឺពូបានទៅលឺព្រះរាជបុត្រសូត្រធម៌រលឹកដល់ព្រះវិស្ណុ យក្សហិរណ្យក្សាកាសឺពូក្រោធយ៉ាងខ្លាំងក៏បានឱ្យពួកកងទ័ពយកកូលាទៈទៅសម្លាប់ចោល។ទី១យកទៅដាក់នៅកណ្តាលផ្លូវហើយឱ្យដំរីចុះប្រេងមកជាន់តែដំរីទាំងនោះមិនបានជាន់កូលាទៈទេបែរដំរីរាំអប់អរសាទព្រះរាជាកុមារវិញ។ទី២ យកទៅដាក់ក្នុងរណ្តៅសត្វសាហាវ បន្ទាប់ពីកូលាទៈបានសូត្ររំលឹកគុណព្រះវិស្ណុមកសត្វសាហាវទាំងនោះប្រែក្លាយជាកម្រងផ្លាទាំងអស់។និងទី៣បានយកកូលាទៈទៅដុតក្នុងភ្លើងអគ្គី តែពេលដាក់ព្រះរាជបុត្រចូលទៅបែរជាភ្លើងទាំងអស់នៅប្រែជារលត់អស់រលីង។យក្សហិរណ្យក្សាកាសឺពូ អស់សមត្ថភាពនិងសម្លាប់ព្រះរាជកុមារកូលាទៈបាន ព្រះអង្គបានចាប់កូលាទៈហើយថា”តើឯងស្គាល់និងចេះធម៌ព្រះវិស្ណុតាំងពីពេលណា?”។ព្រះកូលាទៈឆ្លើយថា”ព្រះវស្ណុដ៏ចម្រើន ខ្ញុំម្ចាស់ស្គាល់ព្រះវស្ណុតាំងពីនៅក្នុងផ្ទៃព្រះមាតាម្ល៉េះ”។យក្សហិរណ្យក្សាកាសឺពូបានសួរទៀតថា”តើឯងធ្លាប់ដែលឃើញព្រះវិស្ណុនៅក្នុងព្រះរាជវាំងទេ”។ព្រះរាជកុមារឆ្លើយថា”ព្រះហរិដ៏ចម្រើន គឺមានព្រះបិតា”។យក្សហិរណ្យក្សាកាសឺពូបានសួរថែមថា”តើវានៅឯណា?”។កូលាទៈបានឆ្លើយថា”ព្រះភតវន្តដ៏ចម្រើន គឺនៅគ្រប់កន្លែងទាំងអស់ ក្រាបទូល”។ យក្សហិរណ្យក្សាកាសឺពូក្រោធយ៉ាងខ្លាំងហើយបាននិយាយថា”បើចឹងបើយើងវាយសសរនេះតើវានៅនឹងឬអត់”។ក្រោយនិយាយចប់យក្សហិរណ្យក្សាកាសឺពូបានប្រើដំបង់ទេព្វរបស់ខ្លួនវាយសសរវាំងមួយទំហឹង។សម្លេងតោបានពន្លឺឡើងយក្សហិរណ្យក្សាកាសឺពូបានងាកនៅសួររាជកុមារភ្លាម”តើឯងជាអ្នកបញ្ជេញសម្លេងនេះមែនទេ?”។កូលាទៈបានឆ្លើយថា”ព្រះនារាយណ៍ដ៏ចម្រើន មិនមែនទេ គឺព្រះវិស្ណុយាងមក”។ក្រោយពីនិយាយមិនបានចប់ផងសប្រាប់តែលេចចេញនូវ”នរសិង្ហៈ”ឡើងមក យក្សហិរណ្យក្សាកាសឺពូភ័យយ៉ាងខ្លាំង និងបានធ្វើការប្រយុទ្ធជាមួយនរសិង្ហៈ។ការប្រយុទ្ធរវាងយក្សហិរណ្យក្សាកាសឺពូនិងនរសិង្ហអស់រយៈពេលដ៏យូរតែមិនមានឈ្នះចាប់ឡើយព្រោះតែពររបស់ព្រះព្រហ្មបានឱ្យទៅយក្សហិរណ្យក្សាកាសឺពូនោះ។ដោយដូច្នោះហើយទើបព្រះកុមារកូលាទៈបានស្រែកថា”សម្លាប់ពេលថ្ងៃមិនបាន សម្លាប់ពេលយប់មិនបាន សម្លាប់ក្នុងវាំងមិនបាន សម្លាប់ក្រៅវាំងមិនបានសម្លាប់ដោយមនុស្សមិនបាន សម្លាប់ដោយសត្វមិនបាន និងសម្លាប់ដោយអាវុធណាក៏មិនបាន”។នរសិង្ហៈលឺដូចនេះ ក៏បានយកយក្សហិរណ្យក្សាកាសឺពូទៅសម្លាប់នៅខ្លោងទ្វារវាំង នៅពេលល្ងាចដែលពេលចន្លោះថ្ងៃនិងយប់ អ្នកសម្លាប់ពាក់កណ្តាលជាមនុស្សនិងពាក់កណ្តាលជាតោ ហែកដើមទ្រូងរូងយកបេះដូង។ យក្សហិរណ្យក្សាកាសឺពូ ក៏បានស្លាប់ទៅ ឯព្រះរាជកុមារក៏បានឡើងគ្រងរាជ្យសម្បត្តិបន្តពីព្រះបិតា តរៀងទៅ។

ហេតុអ្វីបានជាប្រទេសកម្ពុជាយកសត្វនាគធ្វើជានិមិត្តសញ្ញារបស់ប្រទេស?

ហេតុអ្វីបានជាប្រទេសកម្ពុជាយកសត្វនាគធ្វើជានិមិត្តសញ្ញារបស់ប្រទេស?









 ហេតុអ្វីបានជាប្រទេសកម្ពុជាយកសត្វនាគធ្វើជានិមិត្តសញ្ញារបស់ប្រទេស?

យោងតាមការសិក្សាបុរាណវិទ្យាប្រវត្តិសាស្ត្រប្រវត្តិសិល្បៈខ្មែរបាននិយាយពន្យល់អំពីចម្លាក់នាគរបស់ខ្មែរដែលបានទទូលឥទ្ធិពលសិល្បៈឥណ្ឌា គ្រាប់តែខ្មែរយកមកកែច្នៃកែលំអរដល់ចម្លាក់នាគឱ្យមានគ្រឿងអលង្ការដែលខុសពីសិល្បៈនាគសិល្បៈឥណ្ឌា។សត្វនាគជាប្រភេទស្តេចពោះដែលមាននៅក្នុងទេវកថាវិទ្យាហើយមានតម្លៃនិមិត្តរូបជាច្រើន៖
• ចម្លាក់នាគមានតម្លៃនិមិត្តតំណាងឱ្យភាពអមតៈគឺអ្វីៗទាំងអស់រលាយសាមសូន្យនៅសល់តែ១គត់ដែលគេឱ្យឈ្មោះថា”សេសៈឬអនន្តៈ”ជានាគរាជមានកំណើតនៅទេវលោកមានក្បាល១ពាន់ដែលជាយានជំនិះរបស់ព្រះវិស្ណុផ្ទុំរងចាំបង្កើតលោកជាថ្មី។
• នាគតំណាងឱ្យបុព្វការីរបស់ប្រជាជនខ្មែរដែលខ្មែរតែងហៅឈ្មោះថា”ព្រះនាងលីវយីឬនាងនាគទាវតី” ព្រមទាំងជាស្តេចបង្កើតរាជាណាចក្រខ្មែរដំបូងឈ្មោះថា”រាជាណាចក្រភ្នំ”ដែលស្ថិតនៅតំបន់គោកធ្លកនៅខេត្តតាកែវ។
• នាគតំណាងឱ្យទឹកភ្លៀងជាយានជំនិះរបស់ព្រះភិរុណ។ការគោរពលោកនាគប្រៀបបាននិងការគោរពសុំទឹកភ្លៀង។
នាគរាជនៅក្នុងសិល្បៈខ្មែរឆ្លាក់មានក្បាល់១,៣,៤,៧និង៩ ហើយសុទ្ធតែមាននិមិត្តរូបផ្សេងពីគ្នា៖
១/នាគក្បាល១នៅក្នុងតម្លៃព្រហ្មញ្ញសាសនា តំណាងឱ្យភាពអមតៈជោគជ័យសិរិមង្គលគេច្រើនដាក់ចែងព្រះវិហារ ឬរាជដំណាក់។នៅក្នុងសិល្បៈនាគក្បាល១ជានិមិត្តរូបចំនួនសេសតំណាងឱ្យក្បាលទាំង១០០០របស់នាគសេសៈឬវាសុកិ។
២/នាគក្បាល៣ តំណាងឱ្យលទ្ធិត្រីមូល៌តិ ក្បាលកណ្តាលតំណាងឱ្យព្រះសីវៈ ក្បាលខាងឆ្វេងតំណាងឱ្យព្រះវិស្ណុ និងក្បាលខាងស្តាំតំណាងព្រះព្រហ្ម។នាគក្បាល៣នេះក៏តំណាងឋានទាំង៣គឺឋានទេវៈ ឋានមនុស្ស និងឋានបាតដាលលោក។ហើយក៏តំណាងឱ្យអំណាចធំៗទាំង៣គឺអំណាចរគ្រប់គ្រងលោក អំណាចការពារថែរក្សាលោក និងអំណាចព្រហ្មចារីយ៍លោក។
៣/នាគក្បាល៥តំណាងឱ្យ៖តំណាងឱ្យអំណាចធំៗទាំង៥គឺអំណាចបង្កើតលោក អំណាចគ្រប់គ្រងលោក អំណាចការពារថែរក្សាលោក អំណាចរំលាយលោក និងអំណាចនៃភាពបរិសុទ្ធរបសើលោក។នាគក្បាល៥នេះក៏តំណាងឱ្យឋានទាំង៥៖ ឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ឋានយក្ស និងឋានមហារាជ។
៤/នាគក្បាល៧តំណាងឱ្យនិមិត្តរូប៤គឺ៖
o និមិត្តរូបឋានសួគ៌ទាំង៧ជាន់មានៈ១,ត្រៃត្រឹង្គ ២,ចតុមហារាជកា ៣,យាមា ៤,តុសិតា ៥,និម្មិតនរតី ៦,បរនិម្មិតសវតី និង៧,កៃលាស។ចំណាំកៃលាសខ្ពស់ជាងគេ។
o និមិត្តរូបមហាសមុទ្ទទាំង៧ដែលព័ទ្ធជុំវិញទេវលោកមានៈ១.មហាសមុទ្ទសុទស្សន៍មានពណ៌ស ២.មហាសុទ្ទក៌វឹកមានពណ៌ខៀវ ៣.មហាសមុទ្ទឥសិន្ធរៈមានពណ៌លឿង ៤.មហាសមុទ្ទយុគន្ធរៈមានពណ៌ក្រហម ៥.មហាសមុទ្ទនេមិន្ធរៈមានពណ៌បៃតង ៦.មហាសមុទ្ទវិនត័កមានពណ៌ស្វាយ និង៧.មហសមុទ្ទអស្សកណ្ណមានពណ៌ស៊ីជម្ពូ ដោយមហាសមុទ្ទទាំងនេះបានផ្តុំគ្នាបង្កើតបានជាមហាសមុទ្ទមួយឈ្មោះមហាសមុទ្ទសីទន្តរសត្តបរិភណ្ឌ។
o និមិត្តរូបចក្រវាឡដែលមានរូបទាំង៧គឺព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ និងព្រះសៅរ៍។
o និមិត្តរូបទន្លេសួគ៌ទាំង៧មានៈទន្លេគង្គា ទន្លេយមុនៈ ទន្លេសរស្វតី ទន្លេនរមទ ទន្លេក្ហ្សីប្រា(ព្រះគ្ឬស្ណៈ) ទន្លេគោទវរី និងទន្លេកាវេគី។
៥/នាគក្បាល៩មាននិមិត្តរូបតំណាងឱ្យចក្រវាឡទាំង៩ ចក្រវាឡមានរូប៧ និងចក្រវាឡឥតរូប២។មានព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ កេតុ និងរាហូ(វាប្រហែលទៅនិងភព២មានអ៊ុយរានុ និងណើបទួនដែរ) ។ទ្រឹស្តីចក្រវាឡនេះមានតាំងពី៧០០០ឆ្នាំមុនគ.សទៀត។ព្រមទាងតំណាងឱ្យអំណាចអមតៈទាំង៩ប្រការមាន៖អំណាចព្យុះផ្គរន្ទះ(ទិសខាងកើត) អំណាចភ្លើង(ទិសអាគ្នេយ៍) អំណាចមរណៈនិងច្បាប់(ទិសខាងត្បូង) អំណាចខ្មោចនិងព្រាយបិសាច(ទិសនរតី) អំណាចទឹកភ្លៀង(ទិសខាងលិច) អំណាចខ្យល់(ទិសពាយ័ព្យ) អំណាចទ្រព្យសម្បត្តិនិងសោភ័ណ្ឌភាព(ទិសខាងជើង) អំណាចរំលាយលោកដោយជីវិតរបស់ពិភពលោកស្មើនិង១ថ្ងៃ១យប់របស់ព្រះព្រហ្មនៅពេលដែលលោក(ផែនដី)ប្រាកចាកភាពបរិសុទ្ធលោកត្រូវរំលាយមុនកំណត់(ទិសបញ្ចឹម) និងអំណាចគ្រប់គ្រងលោកនិងអំណាចព្រហ្មចារីយ៍លោក(ទិសកណ្តាល)។
នៅក្នុងប្រវត្តិសិល្បៈរបស់ខ្មែរមានចម្លាក់នាគក្បាលគត់ ដែលតំណាងឱ្យភាពបរាជ័យ និងស្លាប់តៃហោងមិនអាចរកភពកំណើតបាន។គេច្រើនឃើញចម្លាក់នេះមាននាគក្បាល៦និង៨ ត្រង់វគ្គព្រះគ្ឫស្ណៈហែកក្បាលនាគកាល្យៈក្នុងរឿងមហាភារតយុទ្ធ។

តើអ្នកដឹងទេថានៅសម័យមហាអង្គរ​ ព្រះមហាក្សត្រខ្មែរបានកសាងបារាយណ៍ប៉ុន្មាន?

តើអ្នកដឹងទេថានៅសម័យមហាអង្គរ​ ព្រះមហាក្សត្រខ្មែរបានកសាងបារាយណ៍ប៉ុន្មាន?



នៅសម័យអង្គរចំណុចសំខាន់ក្នុងវិស័យសេដ្ឋកិច្ចគឺនយោបាយទឹកសម្រាប់វិស័យកសិកម្ម និងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស។ព្រះមហាក្សត្រខ្មែរដែលបានធ្វើការជីកបារាយណ៍ទាំង៥នៅតំបន់បរិវេនអង្គររួមមាន៖
• បារាយណ៍លលៃ ឬបារាយណ៍ឥន្ទ្រតដាក មានបណ្តោយ៣០០០ម៉ែត្រឬ៣៥០០ម៉ែត្រនិងទទឹង៨០០ម៉ែត្រឬ៧៥០ម៉ែត្រ កសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧ដល់៨៨៩)។
• បារាយណ៍ខាងកើតឬបារាយណ៍យសោធរតដាក មានបណ្តោយ៧០០០ម៉ែត្រ និងទទឹង១៨០០ម៉ែត្រកសាងដោយព្រះបាទយសោវរ្ម័នទី១(៨៨៩ដល់៩១០)។
• បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ឬបារាយណ៍បទុមមន្ទាកិណី មានបណ្តោយ៨០០០ម៉ែត្រ និងទទឹង២២០០ម៉ែត្រ កសាងដោយព្រះបាទសូរិយវរ្ម័នទី១(១០១០ដល់១០៥០) និងឧទយាទិត្យវរ្ម័នទី២(១០៥០ដល់១០៦៦)។
• បារាយណ៍ខាងជើង ឬបារាយណ៍ជ័យតដាក មានបណ្តោយ៣៥០០ម៉ែត្រ និងទទឹង៩០០ម៉ែត្រ កសាងដោយព្រះបាទជ័យវរ្ម័នទី៧(១១៨១ដល់១២២០)។
• ស្រះស្រង់ដែលនៅមុខប្រាសាទបន្ទាយក្តីជាបារាយណ៍ដែលតូចជាងគេ មានបណ្តោយ៧០០ម៉ែត្រ និងទទឹង៣៥០ម៉ែត្រ កសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៣ដល់៩៦៨)។

តើព្រះម៉ែឱម៉ាជានរណា? ហេតុអ្វីបានជាក្នុងប្រាសាទបុរាណរបស់ខ្មែរមានរូបព្រះម៉ែ?

តើព្រះម៉ែឱម៉ាជានរណា? ហេតុអ្វីបានជាក្នុងប្រាសាទបុរាណរបស់ខ្មែរមានរូបព្រះម៉ែ?







តើព្រះម៉ែឱម៉ាជានរណា? ហេតុអ្វីបានជាក្នុងប្រាសាទបុរាណរបស់ខ្មែរមានរូបព្រះម៉ែ?

នៅក្នុងពិធីតបយោគៈដែលប្រារព្ធដោយព្រះសីវៈដើម្បីផ្តល់ជីវិតដល់ពពួកសត្វលោក។ពិធីនេះគឺជាការសូត្រមន្ត នៅមកព្រះភ្លើង ស្រាប់តែកើតហេតុភេតដ៏អស្ចារ្យ មានដំណក់ទឹកសន្សើម បានធ្វើការផ្តុំគ្នាបង្កើតជារូបរាង្គមនុស្សស្រីម្នាក់ឈរនៅពីមុខព្រះសីវៈ។ព្រះសីវៈបើកព្រះនេត្រឡើងពីការធ្វើពិធីតបយោគៈ និងភ្ញាក់ផ្អើលចំពោះហេតុដ៏អស្ចារ្យនោះ ដោយព្រះទ័យពេញចិត្តចំពោះរូបសម្ភស្សស្អាតអស្ចារ្យរបស់នាង។ព្រះសីវៈបានផ្តល់ឈ្មោះឱ្យនាងថា”ឱមា”។ស្ត្រីដែលកើតឡើងពីទឹកសន្សើមនោះបានសួរទៅកាន់ព្រះសីវៈថា”ហេតុអ្វីបានជាព្រះអង្គហៅខ្ញុំម្ចាស់ថា ឱមា? តើអ្នកជានរណា?”។ព្រះសីវៈបានប្រាប់ស្ត្រីដែលកើតពីទឹកសន្សើមថា”ពាក្យថា ឱមា មានន័យថា ដំណក់ទឹកសន្សើម ព្រោះនាងកើតពីដំណក់ទឹកសន្សើមដែលផ្តុំបញ្ចូលគ្នាឡើងមក”។ព្រះសីវៈបានប្រាប់បន្តថា”យើងគឺជាម្ចាស់លោកទាំងបី យើងជាកំពូលអទិទេពនៃឋានទាំងបី ដែលមានឈ្មោះថា ព្រះមហេស្វរា (ព្រះមហេស្វរា=ព្រះសីវៈ)”។ព្រះនាងឱមាកាលបើបានលឺដូច្នោះក៏ធ្វើការគោរពបូជាហើយនាងសប្បាយរីករាយជាពន់ពេកពេលបានដឹងថាខ្លួនកើតចេញពីទឹកសន្សើមដែលនៅក្នុងពិធីតបយោគៈនោះ។ព្រះនាងឱមាបានសួរទៅកាន់ព្រះសីវៈដោយសេចក្តីងឺងឆ្ងល់ថា”ហេតុអ្វីបានជាព្រះអង្គសម្លឹងខ្ញុំម្ចាស់ដោយព្រះភ័ក្រញញឹមយ៉ាងនេះ?”។ដោយព្រះនាងឱមាសួរបែបនោះព្រះសីវៈក៏មានព្រះបន្ទូលថា”បានជាយើងសម្លឹងមើលព្រះនាងដោយព្រះភ័ក្រញញឹមបែបនេះគឺព្រោះដោយសារតែយើងពេញចិត្តប្រតិពន្ធដោយសេចក្តីស្នេហាលើព្រះនាង”។កាលបានលឺព្រះសីវៈមានព្រះបន្ទូលបែបនោះហើយព្រះនាងឱមាមានអារម្មណ៍អៀនខ្មាស់ព្រោះព្រះនាងជាស្ត្រីគ្រប់លក្ខណ៍នៅលើលោកទាំង៣ តែព្រះនាងក៏មានចិត្តប្រតិពន្ធលើព្រះសីវៈដែលនោះ ព្រះនាងឱមាក៏មានព្រហបន្ទូលទៅព្រះសីវៈថា”បើព្រះអង្គមានចិត្តប្រតិពន្ធលើខ្ញុំម្ចាស់មែន តើព្រះអង្គមានមេបា ជាអ្នកស្តីដណ្តឹងខ្ញុំម្ចាស់ដែរឬទេ?”។ព្រះសីវៈបានប្រាប់ទៅព្រះនាងឱមាថា”យើងមាន យើងមានមេបា គឺព្រះវិស្ណុ ព្រះព្រហ្ម ព្រះឥន្ធ និងព្រះផ្សេងៗទៀតដែលសុទ្ធសឹងជាអទិទេពធំៗនៅលើលោកទាំង៣នេះ សម្រាប់ផ្តល់ជាកិត្តិយសដល់ព្រះនាងណាឱមា”។ព្រះនាងឱមាបានថ្វាយបង្គំព្រះសីវៈហើយយល់ព្រមរៀបអភិសេកជាមួយព្រះសីវៈ ព្រះសីវៈសប្បាយចិត្តឥតឧបមា។
ពេលនោះហើយដែលពិធីមង្គលរៀបការព្រះសីវៈ និងព្រះនាងឱមា បានប្រារព្ធឡើង ហើយបាននាំព្រះនាងឱមាទៅឋានកៃលាសនៅឋានទេវលោក។នៅតាមផ្លូវធ្វើដំណើរនៅឋានកៃលាស មានហេតុដ៏ចំណែកអស្ចារ្យ ដោយបានឃើញសត្វគោមួយក្បាល តែមិនមានរូបរាង្គច្បាស់ ជួនឃើញក្បាល ជួនឃើញខ្លួន ជួនឃើញជើង ជួនឃើញកន្ទុយ។ពេលព្រះនាងឱមាឃើញដូច្នោះហើយ ក៏បានសួរទៅកាន់ព្រះសីវៈថា”ព្រះអង្គម្ចាស់ ព្រះអង្គមិនទាន់មានចំណងដៃសម្រាប់ខ្ញុំម្ចាស់ ក្នុងពិធីមង្គលការនៅឡើយទេ?”។ព្រះសីវៈមានព្រះបន្ទូលថាតើព្រះនាងចង់បានអ្វីជាចំណងដៃក្នុងពិធីមង្គលការ?”។ព្រះនាងឱមាបានចង្អុលទៅលើលំហអាកាសហើយមានព្រះបន្ទូលថា”ខ្ញុំម្ចាស់សត្វគោទិព្វនោះជាចំណង់ដៃដោយខ្ញុំម្ចាស់ឃើញវាមិនច្បាស់ជួនឃើញក្បាល ជួនឃើញខ្លួន ជួនឃើញជើង ជួនឃើញកន្ទុយ។សូមព្រះអង្គជួយផ្គុំគោនេះឱ្យចេញជារូបរាង្គផង”។ពេលព្រះនាងឱមាមានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះសីវៈបានងាកមុខមកព្រះព្រហ្មហើយក៏មានព្រះបន្ទូលថា”ព្រះព្រហ្មជាព្រះមានព្រហ្មវិហារធម៌ន័យលោកទាំងបី តើព្រះអង្គអាចឱ្យដំណក់ញើសដែលស្ថិតនៅកណ្តាលថ្ងាស់ព្រះអង្គដែលព្រះអង្គថែរក្សាទុកតាំងពីព្រះអង្គកើត និងជាវត្ថុទិព្វអាចប្រល័យលោកទាំងបីដោយគ្រោះទឹកជំនន់ មកឱ្យទូលបង្គុំបានដែលឬទេ”។ព្រះព្រហ្មអរាធនាថ្វាយដល់ព្រះសីវៈ។ពេលថ្វាយហើយ ដំណក់ញើសនៅលើថ្ងាស់ព្រះព្រហ្មក៏អណ្តែតមកកាន់ព្រះហស្ថព្រះសីវៈ។បន្ទាប់មកព្រះសីវៈបានងាកមកព្រះវិស្ណុ មានព្រះបន្ទូលថា”បពិតព្រះវិស្ណុកំពូលអទិទេពដ៏អស្ចារ្យនៅក្នុងលោក ជាអ្នកការពារលោកទាំងបីតើទូលបង្គុំអាចសុំពន្លឺឆព្វណ្ណរង្សីរបស់ព្រះអង្គលាយជាមួយដំណក់ញើសរបស់ព្រះព្រហ្មបានទេ?”។ព្រះវិស្ណុអារាធនាថ្វាយទៅព្រះសីវៈ ពេលបន្ទូលចប់ព្រះវិស្ណុបានរាំរបាំ បញ្ចេញពន្លឺឆព្វណ្ណរង្សីទាំងប្រាំមួយពណ៌មានពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ហង្សបាត និងពណ៌ពេជ្របានចេញពីព្រះកាយរបស់ព្រះវិស្ណុហើយបានចូលទៅកាន់ព្រះហស្ថព្រះសិវៈ។ព្រះសីវៈបានលាយលាយដំណក់ញើសរបស់ព្រះព្រហ្មនិងពន្លឺឆព្វណ្ណរង្សីរបស់ព្រះវិស្ណុ និងបានបាចទៅលើគោផ្តុំរូបរាង្គបង្កើតជាគោដែលមានពន្លឺឆព្វណ្ណរង្សី ព្រះសីវៈបានហៅគោនោះថា”គោនន្ឌិន”។គោនន្ឌិន កាលមានរូបរាង្គពេញលេញហើយសប្បាយចិត្តជាខ្លាំង បានស្ទុះចុះទៅថ្វាយបង្គុំព្រះនាងឱមា និងព្រះសីវៈ។ពេលធ្វើដំនើរមកដល់ឋានកៃលាសហើយពិធីមង្គលបានចាប់ផ្តើម ព្រះសិវៈគងលើគោនន្ទិ លើកដៃទទូលព្រះនាងឱមា ហើយព្រះនាងឱមាដើរមករកព្រះសីវៈបាន៣ជំហានឈរនៅមុខព្រះសីវៈ ព្រះនាងឱមាមានព្រះបន្ទូលទៅកាន់ព្រះសីវៈថា”ប្រសិនបើព្រះអង្គចង់ឱ្យខ្ញុំម្ចាស់រៀបអភិសេកជាមួយព្រះអង្គនៅលើខ្នង គោនន្ឌិនព្រះអង្គត្រូវសន្យាជាមួយខ្ញុំម្ចាស់រឿងមួយ?”។ព្រះសីវៈមានព្រះបន្ទូលថា”ព្រះនាងឱមាចង់ឱ្យយើងសន្យារឿងអ្វីទៅ?”។ព្រះនាងឱមាមានព្រះបន្ទូលថា”ព្រះអង្គត្រូវប្រកាសឱ្យពពួលអទិទេពដឹងលឺថាព្រះអង្គត្រូវស្រលាញ់ខ្ញុំម្ចាស់តែម្នាក់គត់”។ព្រះសីវៈយល់ព្រមហើយបានប្រកាសឱ្យពពួកអទិទេពនៅឋានទេវលោកទាំងអស់ថាព្រះអង្គស្រលាញ់ព្រះនាងឱមាតែម្នាក់។ក្រោយពីពិធីមង្គលការចប់ពពួកអទិទេពហៅ”ព្រះម៉ែឱមា”វិញ៕

ព្រះក្ឫស្ណៈសម្លាប់បិសាចជ្រូកវីយាវៈ



ព្រះក្ឫស្ណៈសម្លាប់បិសាចជ្រូកវីយាវៈ ជារូបមួយផ្ទាំងតូចមួយនៅក្នុងប្រាសាទ"បាពួន"។ តើរូបនេះមានអត្ថន័យ និងបង្កប់ន័យអ្វីខ្លះ?
ព្រះក្ឫស្ណៈបានសម្លាប់បិសាចជ្រូកដែលមានឈ្មោះថា៖ វីយាវៈ។ បិសាចជ្រូកគឺជា មិត្តភក្រ័្តសំណព្វចិត្តជាមួយស្ដេចកំណាច កាំសៈ មានខ្នាយទិព្វពីរ ហើយថ្ងៃមួយបានទទួលបញ្ជាពី កាំសៈ ទៅឆ្មោះឈ្មុលផែនដីដើម្បីរំលាយនគររបស់ព្រះក្ឫស្ណៈដើម្បីសម្លាប់ពលរាមឲ្យបាន។ នៅពេលដែលឈ្មុលផែនដីក្លាយទៅជារលកភ្នំ អ្វីៗទាំងអស់ត្រូវដួលខ្ទេចខ្ទីអស់ ចាកផុតពីកន្លែងដើមអស់ លិចកប់ទៅក្នុងដីអស់ដោយសាររលកផែនដី។ ព្រះពលរាមបានចេញច្បាំងជាមួយបិសាចជ្រូក វីយាវៈទប់នឹងរលកផែនដីមិនបាន ព្រះក្ឫស្ណៈក្រឡេកឃើញស្ទុះរត់មកគ្រាបងជាប់ ហើយបានប្រើជើងទប់ពីរលកផែនដីដោយប្រើបាតជើងទិព្វរបស់ព្រះអង្គ ពេលនោះរលកផែនដីក៏បានរាបដូចដើម ភ្នំបានផុសមកកន្លែងដូចដើម ធម្មជាតិទាំងអស់បានវិលមកកន្លែងដើមវិញ។ ហើយស្ដេចជ្រូព្រៃ វីយាវៈត្រូវបានបាតជើងរបស់ព្រះក្ឫស្ណៈជាន់ជាប់ចាប់ដកខ្នាយ ខ្នាយពេជ្រទាំងសងខាងរបស់បិសាចជ្រូក វីយាវៈ ត្រូវព្រះក្ឫស្ណៈជាន់ជាប់ ហើយក៏បានកាត់កររបស់បិសាចជ្រូកនោះឲ្យស្លាប់នៅពេលនោះតែម្ដងទៅ៕

រឿងព្រះក្ឫស្ណៈសម្លាប់បិសាចសេះ



រឿងព្រះក្ឫស្ណៈសម្លាប់បិសាចសេះ គេស៊ិន
មានបិសាចសេះមួយក្បាលដែលមានធ្មេញដូចចង្កូមខ្លា ក្រញាំដៃ ក្រញាំជើងគឺដូចក្រញាំខ្លា ដែលមានមហិទ្ធរឹទ្ធនៅលើក្រចក និងនៅលើធ្មេញ តែងតែសម្លាប់អ្នកភូមិ ចាប់ហែកអ្នកភូមិមកធ្វើជាចំណីអាហារ ហើយសត្វទាំងកាច សាហាវ និងមិនកាចសាហាវ ក៏ត្រូវបានបិសាច គេស៊ិន សម្លាប់ ហែកស៊ីទាំអស់។ ហើយក៏ជាសម្លាញ់របស់ស្ដេចកំណាច កាំសៈ ដែលជាឪពុកធំរបស់ព្រះក្ឫស្ណៈ ដែលមានកំនើតចេញពីសេ្ដចបិសាច កាឡានាមិ បានបញ្ជាឲ្យបិសាចសេះ គេស៊ិន មកសម្លាប់អ្នកភូមិ នន្ទៈ ដែលជាភូមិឋានរបស់ព្រះក្ឫស្ណៈរស់នៅ កាលនោះព្រះក្ឫស្ណៈទើបតែមានអាយុ ៦ឆ្នាំប៉ុននោះ។ ម្លោះហើយលោកបានឮសូរសំឡេងស្រ្តីស្រែកឲ្យជួយនៅក្នុងព្រៃ ព្រាហ្មណារាវៈ លោកក៏ស្ទុះរត់ទៅដូចព្យុះសំដៅទៅកាន់ចំណុច នឹងក៏បានជួបជាមួយព្រះពលរាម កំពុងគង់នៅលើមែកឈើ ក្រោកឡើងក៏មានបន្ទូលថា៖ ដល់ពេលវេលាហើយដែលម្ចាស់លោកា ព្រះអង្គត្រូវតែសម្លាប់ស្ដេចសេះ គេស៊ិន ឲ្យផុតពីលោកនេះ គឺដល់ពេលវេលាហើយក្រាបទូល សុំយាង តែព្រះអង្គកុំភ្លេច ដើម្បីសម្លាប់ដួងព្រលឹងអមតបស់ស្ដេចសេះ គេស៊ិន បានព្រះអង្គត្រូវដកធ្មេញ ដកក្រចកជើងរបស់ស្ដេចសេះ គេស៊ិន នឹងឲ្យអស់ទើបបានបិសាច គេស៊ិន នោះនិងស្លាប់មិនអាចចាប់កំ នើតវិញជារៀងរហូត កុំភ្លេចសម្ដីរបស់ទូលបង្គុំ ហើយត្រូវប្រើព្រះហស្តខាងឆ្វេង ពុះឲ្យចំកណ្ដាលក្បាលរបស់បិសាច គេស៊ិន គឺវានិងមរណហើយ។ ម្លោះហើយលោករត់មកដល់បានឃើញបិសាចសេះគេស៊ិន បំរុងលើកជើងហែកស្រ្តីអ្នកភូមិធ្វើជាចំណីនោះ ព្រះក្ឫស្ណៈ ក៏បានចូលទៅប្រយុទ្ធជាមួយបិសាចសេះគេស៊ិន ហើយព្រអង្គបានចាប់ជើង ដើម្បីដកយកក្រចកជើងទាំងអស់របស់ស្ដេចបិសាចគេស៊ិន ដែលដូចក្រញាំខ្លា ហើយបានចាប់ហែកបាត់ស្ដេចសេះនោះដកធ្មេញស្រួចៗដូចចង្កូម ពេលដកហើយស្ដេចសេះគេស៊ិន បានអស់រឹទ្ធ ពេលអស់រឹទ្ធភ្លាម ព្រះក្ឫស្ណៈក៏បានប្រើព្រះហស្តខាងឆ្វេង ពុះចំកណ្ដាលក្បាល ក៏ធ្វើឲ្យរហែកអង្គកាយរបស់ស្ដេចបិសាចសេះគេស៊ិន មរណក្នុងពេលនោះទៅ។

រឿងព្រះក្ឫស្ណៈសម្លាប់បិសាចគោអរិស្តៈ

រឿងព្រះក្ឫស្ណៈសម្លាប់បិសាចគោអរិស្តៈ



មានរូបចម្លាក់មួយផ្ទាំងនៅក្នុងប្រាសាទបាពួនដែលជាចម្ងល់ដល់អ្នកទស្សនា។ ហេីយបានចោតសំនួរថារូបនឹងស្ថិតនៅក្នុងរឿងអ្វី?ពេលនេះខ្ញុំសុំបកស្រាយរូបនេះដូចតទៅ៖
រឿងព្រះក្ឫស្ណៈសម្លាប់បិសាចគោអរិស្តៈ

បិសាចគោ អរិស្តជាបិសាចគោដែលមានកម្លាំងមហិមា សម្បីពពួកទេវតាក៏ខ្លាចញញើតមានហ៊ានប្រយុទ្ធជាមួយបិសាចគោនេះដែល។ការប្រកួតនេះ ព្រះក្ឫស្ណៈត្រូវស្វែងរកចំនុចខ្សោយរបស់បិសាចគោឱ្យបាន ។បិសាចគោអរិស្តមានចំនុចខ្សោយរបស់វាគឺជាស្នែងទិព្វរបស់វា។ ព្រះក្ឫស្ណៈបានប្រយុទ្ធជាមួយសត្វគោនេះតាំងពីឋានសួគ៌ រហួតមកដល់ឋានកណ្តាល ធ្លាយទៅវាយគ្នាទៅឋាននរកទៀត ដែលធ្វើអោយអង្គព្រះក្ឫស្ណៈបានប្រឈមមុខនឹងការប្រយុទ្ធមិនឈ្នះមិនចាញ់ហើយក៏មិនអាចសំលាប់បិសាចគោបានធា្លក់រហូតឡើងទៅដល់ជើងភ្នំមេរុ។ព្រះក្ឫស្ណៈបានប្រើប្រាស់អង្គកាយរបស់ព្រះអង្គទប់ជាមួយបិសាចគោឡើងញ័រភ្នំមេរុ។ កាលពេលដែលភ្នំមេរុញ័រក៏បានរញ្ជួយទៅដល់ភ្នំកៃលាសដែលជាឋានព្រះសីវៈគង់នៅ។កាលបើព្រះសិវៈដឹងថាព្រះក្ឫស្ណៈប្រយុទ្ធជាមួយបិសាចគោអរិស្តៈរហូតជើងភ្នំមេរុហើយនោះ ព្រះសីវៈបានប្រទានកំលាំងទិព្វទៅព្រះក្ឫស្ណៈ។ព្រះក្ឫស្ណៈកាលបានកម្លាំងទិព្វហើយក៏បានធ្វើអោយព្រះអង្គមានកម្លាំងចាប់ខ្វែសភ្នែកទិព្វភ្នែកពេជ្រទាំងសងខាងរបស់បិសាចគោ អរិស្ត និងក៏បានសំលាប់សត្វគោ អរិស្តដោយសំលាប់បិសាចគោដោយការដកស្នែងគោដែលមានវិធីសាស្រ្តក្នុងការដក បើមិនដូច្នោះទេមិនអាចសំលាប់បិសាចគោ”អរិស្ត”បានទេ ដោយព្រះក្ឫស្ណៈប្រើព្រះហស្ថខាងស្តាំដកស្នែងខាងឆ្វេងហើយព្រះហស្ថខាងឆ្វេងចាប់ដកស្នែងខាងស្តាំដោយការខ្វែងដៃគ្នា។បើសិនជាព្រះក្ឫស្ណៈដកស្នែងគោដោយមិនបានខ្វែងដៃគ្នាទេនោះ ស្នែងដែលដកបានគឺត្រូវរលាយដុះសាជាថ្មីដូចដើមវិញ។ តែបិសាចគោ អរិស្ត មិនទាន់រលាយនោះទេគឺត្រូវចាំរហូតដល់១០០០ឆ្នាំទិព្វ (មួយពាន់ឆ្នាំទិព្វ)ទើបបិសាចគោនេះរលាយអស់ពីភពផែនដី (បិសាចគោស្លាប់នៅឋាននរក)។ពេលបានឈ្នះហើយព្រះក្ឫស្ណៈបានសុំពរព្រះសីវៈធ្វើអោយព្រះអង្គទ្រង់មានអាយុត្រឹមតែ៧ព្រះវស្សាហើយចាំចាស់ទុំបន្តរហូតដល់ពេញកំលោះទៀត។

បិសាចតោឈ្មោះ សង្ហា និងបិសាចដំរីឈ្មោះ កាវាលីយាពីដា

បិសាចតោឈ្មោះ សង្ហា និងបិសាចដំរីឈ្មោះ កាវាលីយាពីដា







មានរូបជាច្រេីនដែលនៅតាមផ្តែ ហោជាង និងជញ្ជាំងប្រាសាទ បាននិយាយពីរឿងព្រះក្ឫស្ណៈសម្លាប់បិសាចតោ និងដំរី។តេីរឿងរាវនោះបែបណា? 

បិសាចតោឈ្មោះ សង្ហា និងបិសាចដំរីឈ្មោះ កាវាលីយាពីដា នេះជាមិត្តសម្លាចរបស់ស្តេចកំណាចកាំសៈ។ស្តេចកាំសៈបានបញ្ជាឱ្យបិសាចតោនិងដំរីមកសម្លាប់ព្រះក្ឫស្ណៈដែលរស់នៅ ភូមិ នន្ទៈ។ បិសាចតោនិងបិសាចដំរីពេលទៅដល់ក្នុងភូមិ នន្ទៈ បានធ្វើការសម្លាប់ប្រជាជនក្នុងភូមិ និង បានបន្លាចអ្នកភូមិឱ្យរត់ចេញពីផ្ទះសំបែងរបស់ពួកគេទាំងអស់។ កាលបើឃើញហេតុដូច្នោះព្រះក្ឫស្ណៈក៏មិនអាចទ្រាំឃើញការស្រែយំ ការឈឺចិត្ត ការព្រាត់ប្រាស់របស់អ្នកភូមិមិនបាន ក៏បានធ្វើការប្រយុទ្ធជាមួយបិសាចតោនិងបិសាចដំរីតែម្តង។បិសាចតោ សង្ហា ត្រូវបានព្រះក្ឫស្ណៈ ចាប់ប្រឡះស្បែក បកយករោម ហើយទាញគ្រវីពីលំហអាកាស និងបោកទៅនឹងថ្ម។ ចំណែកឯបិសាចដំរីវិញបានត្រូវព្រះក្ឫស្ណៈ សម្លាប់ដោយចាប់ប្រមោយ និងកន្ទុយ ប្រទាញបោកទៅនឹងដីចំនួន២៥ជំហាន ដោយមួយជំហានបោកបិសាចដំរីកាវាលីយាពីដាម្តង។នៅដល់ជំហានទី២៣ព្រះក្ឫស្ណៈបានចាប់ដកភ្លុកខាងឆ្វេង ជំហានទី២៤ចាប់ដកភ្លុកខាងស្តាំ និងជំហានទី២៥ព្រះក្ឫស្ណៈបានចាប់ក្របួចប្រមោយដំរីដើម្បីឱ្យបិសាចដំរីកាវាលីយាពីដាដកដង្ហើមលែងបាន ក៏បានស្លាប់ទៅ៕

ព្រះក្ឬស្ណៈអវតាររបស់ព្រះវិស្ណុ



រូបមួយផ្ទាំងនេះគឺមិនត្រឹមតែមាននៅប្រទេសឥណ្ឌានោះទេ វាក៏មានដែលនៅក្នុងប្រាសាទរបស់ខ្មែរ។ប្រាសាទដែលមានរូបនេះនៅនោះគឺប្រាសាទអង្គរវត្តនោះឯង ដែលជាប្រាសាទលេខ១ក្នុងប្រទេសកម្ពុជាយេីង។រឿងរបស់មួយនេះមានតំណាលដូចតទៅ៖
ព្រះក្ឬស្ណៈអវតាររបស់ព្រះវិស្ណុ 
ព្រះក្ឬស្ណៈលោកប្រើជីវិតធម្មតានៅឋានមនុស្សលោកតែងតែលេងសើច ជាមួយនិងអ្នកភូមិនន្ទៈ។ លោកតែងតែនាំកូនក្មេងទៅលួចយកទឹកដោះគោរបស់ប្រជាជនចាស់ទុំដែលជាម្ចាស់គោទាំងអស់នោះ កន្លែងណាដែលព្រះក្ឬស្ណៈទៅលួចយកទឹកដោះគោ កន្លែងនោះឯងគឺសម្បូរទៅដោយទឹកដោះគោច្រើនមិនអស់ ដោយសារតែបែបនេះហើយទើបប្រជាជនបានប្រាប់ឲ្យព្រះក្ឬស្ណៈទៅលួចយកទឹកដោះគោទាំងអស់នោះពីផ្ទះរបស់ពួកគេ ដោយបានប្រាប់ជាមុនថាបានលាក់ទុកនៅត្រង់ណា កន្លែងណា។ ព្រះក្ឬស្ណៈតែងតែទៅលួចយកមកទាំងអស់ ប៉ុន្តែពួកគេមិនដែលខឹងនិងព្រះក្ឬស្ណៈឡើយ តែមានត្រកូលគ្រួសារមួយដែលមានចិត្តកំណាញ់ និងជាស្ត្រីមេម៉ាយផងនោះ។ នៅពេលដែលសត្វគោមិនចេញទឹកដោះក៏នឹកឃើញថាត្រូវឱ្យព្រះក្ឫស្ណៈទៅលូចទឹកដោះគោរបស់ខ្លួននៅឯផ្ទះ។គាត់បានមកប្រាប់ព្រះក្ឬស្ណៈ និងបក្សពួករបស់គេឱ្យទៅយកនាំទឹកដោះគោដែលដាក់នៅលើធ្នើញ៉ាំ តែគាត់បានប្រាប់បញ្ជាក់ថាកុំញ៉ាំរហូតដល់អស់ជាដាច់ខាត់ព្រោះគាត់ទុកសម្រាប់ខ្លួនគាត់ដែល។ កាលដែលឺដូច្នោះហើយព្រះក្ឬស្ណៈក៏បាននាំបក្សពួករបស់សខ្លួនទៅញ៉ាំនាំទឹកដោះគោនៅផ្ទះយាយកំណាញ់នោះរហូតទាន់តែអស់រលីង។ តែគោរបស់យាយកំណាញ់នោះចេញទឹកដោះមកច្រើនរហូតប្រមូលមិនទាន់។ ទោះបីជាគោទាំងអស់នោះមានទឹកដោះច្រើនមិនអស់យ៉ាងណាក៏ដោយ ក៏យាយនោះនៅតែខឹងដោយសារតែទឹកដោះគោដែលគាត់បានទុកនោះត្រូវបានព្រះក្ឬស្ណៈ និងបក្សពួកលួចយកទៅផឹកអស់។យាយមេម៉ាយកំណាញ់នោះក៏បានដើរទៅប្រាប់នាង យក្យសោទាដែលជាម្ដាយចញ្ចឹមរបស់ព្រះក្ឬដោយនិយាយថា ក្ឫស្ណៈជាចោរដើរលូចនំទឹកដោះគោអ្នកភូមិអស់ និងធ្វើឱ្យរបស់របរនៅក្នុងផ្ទះអ្នកភូមិបាក់បែកអស់រលីង។ក្រោយពីលឺយាយកំណាញ់និយាយបែមនោះ នាងយក្យសោទាក៏ខឹងព្រះក្ឬស្ណៈយ៉ាងខ្លាំង ដោយបានចាប់ព្រះក្ឬស្ណៈចងផ្អោបទៅនឹងដើមឈើធំៗដែលហំព័ទ្ធទៅដោយផ្ទាំងថ្មរ។ ដោយសារតែអំណាចរបស់ព្រះក្ឬស្ណៈដែលជាអវតាររបស់ព្រះវិស្ណុ ព្រះក្ឬស្ណៈក៏បានអូសខ្លួន ទៅបញ្ចេញពន្លឺពណ៍ខៀវដែលមានឫទ្ធិអំណាចបានធ្វើឲ្យដើមឈើ និងថ្មររបើកអស់ អូសទៅតាមព្រះក្ឬស្ណៈគឺដែលបានរាទៅតាមលោកយាយចិត្តអាក្រក់នោះ ។ នៅពេលដែលលោកយាយបានលឺសូរក្ដូងក្ដាំងពីខាងក្រោយពេក ក៏បានងាកក្រោយបានឃើញព្រះក្ឬស្ណៈ ចំណែកឯព្រះក្ឬស្ណៈក៏បានហារមាត់សើចដាក់គាត់ យាយនោះបានឃើញផែនដីនៅក្នុងមាត់របស់ព្រះក្ឬស្ណៈ យាយគាត់ក៏បានភ័យយ៉ាងខ្លាំងរត់មកដួលនៅខាងមុខផ្ទះរបស់គាត់។ ព្រះក្ឫស្ណៈបានសម្តែងឫទ្ធិឲ្យព្រះមាតាខ្លួនមេីលដោយការបេីកចំហរមាត់យ៉ាងធំដេីម្បីឱ្យព្រះមាតាបានឃេីញផែនដី ព្រះអាទិត្យ និងព្រះច័ន្ទ នៅក្នុងមាត់នោះ។នាងយក្យសោទាបានឃើញអំណាចកូនដ៏អស្ចារ្យក៏ឆ្ងល់ ហើយព្រះពលរាមក៏បាននិយាយប្រាប់ថា “ អ្នកម្ដាយនេះហើយគឺជាអំណាចនៃអ្នកគ្រប់គ្រង និងថែរក្សាលោកទាំងបីរបស់ព្រះក្ឬស្ណៈ ”។ ម្ល៉ោះហើយបានជាម្ដាយគោរពបូជា ព្រះក្ឫស្ណៈ(កូន)ដែលជាកូនចិញ្ចឹមរបស់ខ្លួនយ៉ាងខ្លាំង។

ព្រះព្រហ្ម, ប្រវត្តិព្រះព្រហ្ម













ប្រវត្តិព្រះព្រហ្ម

ព្រះព្រហ្មគឺជាអទិទេពមួយអង្គនៅក្នុងចំណោមអទិទេពសំខាន់ៗក្នុងព្រហ្មញ្ញសាសនា។បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូល៌តិវិញ ព្រះព្រហ្មជាអទិទេពកំពូលក្នុងចំណោមអទិទេពទាំង៣អង្គមាន ព្រះសីវៈ ព្រះវិស្ណុ និងព្រះព្រហ្ម។
តាមការសិក្សានៅក្នុងគម្ពីរវិស្ណុបុរាណបានឱ្យដឹងថា ព្រះព្រហ្មជាអទិទេពមួយអង្គដែលបានកើតឡើងពីផ្កាឈូកមួយទងដែលបានដុះចេញពីទងផ្ចិតរបស់ព្រះវិស្ណុ នៅខណៈពេលដែលព្រះវិស្ណុទ្រង់ផ្ទុំលើមហាសមុទ្ទអន្ថកាល។ផ្កាឈូក១០០០ស្រទាប់ដែលដុះចេញមកនោះរីកកាលណាមានអទិទេពមួយអង្គបានផុសចេញនៅចំកណ្តាលគឺអង្គព្រះព្រហ្ម។ព្រះព្រហ្ម មានព្រះនាម២គឺ៖ ព្រះព្រហ្មហិរ្យគភ៌ ឬព្រះបទុមណាហ្វា។ព្រះព្រហ្មមានតួនាទីបង្កើតលោក និងរក្សាព្រហ្មចារ្យលោក ហើយព្រះព្រហ្មមានសម្បុរពណ៌ផ្កាឈូក ទ្រង់អម្ពរពណ៌ស គង់លើផ្កាឈូក១០០០ស្រទាប់ លក្ខណៈសម្គាល់ព្រះព្រហ្មបានគឺ៖ មានព្រះភ័ក្ត្រ៤ ព្រះហស្ថ៤ ដោយមានកាន់កេតណភ័ណ្ឌ៤យ៉ាងមានដូចជា ថាស ស្លាបព្រា ថូទឹក និងខ្សែផ្គាំ។ ព្រះភ័ក្រ្តទាំង៤របស់ព្រះព្រហ្មតំណាងឱ្យ៖
• ព្រះភ័ក្ត្រខាងកើត តំណាងឱ្យកំណើតសត្វលោក 
• ព្រះភ័ក្ត្រខាងលិច តំណាងឱ្យការវិលស្លាប់របស់សត្វលោក
• ព្រះភ័ក្ត្រខាងជើង តំណាងឱ្យ ដូងព្រលឹងកំពូល
• ព្រះភ័ក្ត្រខាងត្បូង តំណាងឱ្យភាពបរិសុទ្ធ។
តាមការកំណើតរបស់ព្រះព្រហ្មដែលកើតពីផ្កាឈូកមានព្រះភ័ក្ត្រចំនួន៥តែព្រះភ័ក្រ្តទី៥ត្រូវបានព្រះសីវៈកាត់បំផ្លាញចោលនៅពេលដែលប្រព្រឹត្តកំហុស។
ព្រះព្រហ្មមានមហាសី១អង្គមានព្រះនាមថា”សរស្វតី” ដែលមានកំណើតផុសចេញពីទឹកស្រះព្រហ្មលោកសួគ៌ជាន់ទី១៦ជាទេពធិតាតំណាងដូរ្យតន្ត្រី និងសិរីសួស្តី។
ព្រះព្រហ្មមានបុត្រា២អង្គនិងបុត្រី១អង្គគឺ៖
១. ព្រះព្រហ្មទសក្ស ជាព្រហ្មមានពន្លឺ១០ពណ៌ និងមានព្រះឱស្ឋទិព្វ គង់នៅឋានព្រហ្មលោកជាន់ទី១៥។
២. ព្រះព្រហ្មភ៌គុ(ភរគុ) ជាអទិទេពតំណាងឱ្យអំណាចរបស់ឋានសួគ៌ទាំងអស់ គង់នៅឋានព្រហ្មលោកជាន់ទី១៤។
៣.ព្រះព្រហ្មភេទស្រី ព្រះនាម ទេពធីតាសំធ្យា ឬសន្ធិយា គង់នៅឋានព្រហ្មលោកជាន់ទី១៣។
ចំពោះយានជំនះរបស់ព្រះព្រហ្មគឺ៖ ផ្កាឈូក១០០០ស្រទាប់ និងសត្វហង្ស។នៅពេលព្រះព្រហ្មប្រថាប់នៅលើហង្សក្នុងទម្រងលក្ខណៈចេញច្បាំងតែប៉ុណ្ណោះ។
នៅលក្ខណៈខ្មែរក៏ដូចជាលក្ខណៈរបស់ឥណ្ឌាដែរ គឺមិននិយមកសាងប្រាសាទឧទ្ទិសថ្វាយព្រះព្រហ្មទេដោយសារព្រះព្រហ្មមានកំហុសធំ២យ៉ាងគឺ៖
១.នៅក្នុងរឿងសសរភ្លើងឥស្វរៈ មានរឿងដំណាលថានៅក្នុងវេលាមួយព្រះវិស្ណុ និងព្រះព្រហ្មបានជជែកគ្នាអំពីរឿងអ្នកបង្កើតលោក ដោយអទិទេពទាំង២សុទ្ធតែអះអាងថាជាអ្នកបង្កើតលោករៀងៗខ្លួននៅខណៈពេលនោះក៏មានសសរភ្លើងមួយដើមបានផុសចំកណ្តាអទិទេពទាំងពីរ។ ភ្លាមនោះមានសម្លេងមួយបានបន្លឺឡើងចេញពីសសរភ្លើងនោះថា បើនរណាអាចរកកំពូលនិងបាតសសរភ្លើងឃើញ អ្នកនោះទើបជាអ្នកបង្កើតលោកពិតប្រាកដ។ខណៈពេលនោះដែលព្រះវិស្ណុបាននិមិត្តអង្គកាយក្លាយជាជ្រូកព្រៃដើម្បីឈ្មុលរកបាតសសរភ្លើង រីឯព្រះព្រហ្មវិញបាននិមិ្មត្តអង្គកាយក្លាយជាសត្វហង្ស ហោះទៅរកកំពូលសសរភ្លើង។អទិទេពទាំង២អង្គទោះបីខំជ្រែកដី ពុះមេឃយ៉ាងណាក៏មិនអាចរកបាត និងកំពូលសសរភ្លើងបានសោះ។ព្រះវិស្ណុដោយរកសសរភ្លើងមិនឃើញ ក៏ព្រមចុះចាញ់ត្រឡប់មកកន្លែងដើមវិញ។ចំណែកឯព្រះព្រហ្មដោយខ្លាចចាញ់ព្រះវិស្ណុ ក៏បានប្រាស់ចាកភាពបរិសុទ្ធរបស់ខ្លួន ដោយយកផ្កាកិកីដែលជាប្រភេទផ្កាដែលរបស់ពួកខ្មោចព្រាយបិសាច ហើយត្រឡប់មកកន្លែងដើមវិញ ហើយមានបន្ទួលទៅកាន់អង្គព្រះវិស្ណុថា ព្រះអង្គបានរកឃើញសសរភ្លើងហើយដោយមានផ្កាកិកីជាភស្តុតាង។ខណៈនៅដែលព្រះវិស្ណុទ្រង់មិនជឿដោយព្រះអង្គស្គាល់ផ្កានោះច្បាស់ ស្រាប់តែសសរភ្លើងបានបន្លឺសម្លេងថា គឺខ្ញុំទេជាអ្នកបង្កើតលោក ហើយបានបន្ថែមទៀតថាព្រះព្រហ្មទ្រង់បានកុហកព្រះហេតុគ្រប់យ៉ាងព្រះអង្គបានឃើញគ្រប់សព្វព្រោះព្រះអង្គគឺជាសសរភ្លើងឥស្វរៈ ដែលជាអ្នកបង្កើតលោកទើបគ្មាននរណាអាចរកបាតនិងកំពូលសសរភ្លើងឃើញ។មិនយូរប៉ុន្នានសសរភ្លើងក៏បានប្រែព្រះកាយជាទៅជាព្រះសីវៈមួយរំពេច ហើយព្រះអង្គបានបែងព្រះកាយផ្នែកខាងឆ្វេងទៅឱ្យព្រះវិស្ណុព្រោះព្រះវិស្ណុ ជាអទិទេពបាននិយាយពាក្យត្រឹមត្រូវ និងផ្នែកខាងស្តាំទៅឱ្យព្រះព្រហ្មព្រោះព្រះព្រហ្ម ជាអទិទេពមិននិយាយពាក្យត្រឹមត្រូវ។
២.នៅក្នុងរឿងដើមកំណើតព្រះកាមទេព
កាលដែរព្រះកាមទេពបានប្រសូត្រពីព្រះម៉ែលក្ស្មីជាមហេសីរបស់ព្រះវិស្ណុ ព្រះអង្គមានកាន់ធ្នូ និងសរកាមទេពជាប់ពិកំណើត។ ពេលនោះកាមទេពជាអទិទេពដែលនៅមិនទាន់ស្គាល់អស់ពពួកអទិទេពនៅឡើយទេ ដោយសំអាងលើមហិរិទ្ធិនៃសរកាមទេពរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះកាមទេពបានយឺតធ្នូតម្រង់ទៅគ្រប់ទិសទី។ ខណៈពេលយឺតធ្នូនោះអទិទេពគ្រប់ទិសទីមានការភិតភ័យរន្ធត់យ៉ាងខ្លាំង លើកដៃសំពះព្រមចុះចាញ់អំណាចសរកាមទេពគ្រប់ៗអង្គ។ ឃើញហេតុការណ៍បែបនោះកាមទេពសប្បាយត្រេកអរខ្លាំងណាស់ លើកធ្នូតម្រង់ទៅលើស្រាប់តែប្រទះឃើញអទិទេពមួយអង្គកំពុងអង្គុយធ្វើតបៈយោគៈមិនព្រមសំពះចុះចាញ់អំណាចរបស់ខ្លួនខឹងណាស់ ក៏លើធ្នូតម្រង់បាញ់ទៅអទិទេពអង្គនោះភ្លាមដោយមិនស្គាល់ថាជា ព្រះព្រហ្ម។
ថ្លែងអំពីព្រះព្រហ្មព្រះអង្គអង្គុយធ្វើតបៈយោគៈនៅព្រហ្មលោកជាន់ទី១៦ មិនដឹងហេតុការណ៍អ្វីទាំងអស់។ បន្តិចក្រោយមកសរកាមទេពបានហោះដោតចំកណ្ដាលដើមទ្រូងព្រះព្រហ្មភ្លាម។ ពេលនោះព្រះព្រហ្មភ្ញាក់អស់ព្រះកាយដោយអំណាចនៃសរកាមទេពដែលជាសរនៃសេចក្ដីស្នេហា កាមគុណ។ ត្រូវសរភ្លាមព្រះព្រហ្មក្រលេចរកមហេសីព្រះម៉ែសរស្វតី តែរកពុំឃើញដោយព្រះម៉ែសរស្វតីកំពុងធ្វើតបៈយោគៈនៅចំកណ្ដាលស្រះទឹកនៃព្រហ្មលោក។ បន្ទាប់ពីរកមហេសីពុំឃើញបែបនេះព្រះព្រហ្មបានចុះមកព្រហ្មលោកជាន់ទី១៥ និង១៤ជាបន្តបន្ទាប់ តែព្រហ្មលោកទាំងពីរជាន់នេះគ្មានស្រីសោះ ក៏បន្តដំណើរចុះមកព្រហ្មលោកជាន់ទី១៣បន្តទៀត។ លុះមកដល់ព្រហ្មលោកជាន់ទី១៣ភ្លាមព្រះនាងសំធ្យាឃើញបិតាយាងចុះមកត្រេកអរណាស់រត់មកទទួលបិតាភ្លាម។ ហើយស្រាប់តែត្រូវព្រះព្រហ្មចាប់ហែកសំលៀកបំពាក់បម្រុងនឹងរំលោភ ឯពពួកទេវតាទាំងឡាយពុំហ៊ានចូលមកជួយឡើយ។ ដោយភាពខ្មាស់អៀនទេពធីតាសំធ្យាបានស្រែកឲ្យព្រះម៉ែឱម៉ាជួយ។ ពញរះនាងឱម៉ាបានលឺការស្រែកសុំជំនួយក៏ទូលរឿងនេះទៅព្រះសីវៈឲ្យចុះមកធ្វើអន្តរគមន៍ដើម្បីជួយសង្រ្គោះទេពធីតាសំធ្យា។ ពេលមកដល់ព្រះសីវៈបានច្រានព្រះព្រហ្មចេញហើយបានលើកព្រះខ័នកាត់ព្រះភក្រ្ត័ទី៥របស់ព្រះព្រហ្មដាច់ខាតនៅពេលនោះទៅ។ ក្រោយពីត្រូវព្រះសីវៈកាត់ព្រះភក្រ្ត័ហើយ ព្រះព្រហ្មបានស្វាងពីរិទ្ធិរបស់សរកាមទេពភ្លាម។ ព្រះសីវៈក្រលេកឃើញសរកាមទេពផុសចេញពីដើមទ្រូងរបស់ព្រះព្រហ្មទើបព្រះអង្គភ្ញាក់ព្រះកាយភ្លាម ព្រោះព្រះព្រហ្មគ្មានកំហុសនោះទេហេតុគឺបណ្ដាលមកពីសរកាមទេពជាដើមហេតុរឿង។ ដោយសារការខឹងច្រលោតភ្លេចពិចារណារបស់ព្រះសីវៈបានកាត់ព្រះភក្រ្ត័ព្រះព្រហ្មដែលធ្វើឲ្យព្រះសីវៈជាប់កម្មពៀនឹងព្រះព្រហ្ម។
រីឯព្រះវិស្ណុវិញឃើញព្រះកាមទេពប្រព្រឹត្តិកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចអត់ទោសបានព្រះអង្គបានរៀបផ្សំផ្គុំអភិសេកជាមួយ នឹងទេពធីតាសំធ្យាដើម្បីទទួលកំហុស។ ចំណែកទេពធីតាសំធ្យាខ្មាស់អស់អទិទេពទាំងឡាយក៏ទូលសុំព្រះសីវៈឲ្យនាងមានរូបតែពេលយប់ហើយបាត់រូបនៅពេលថ្ងៃ ព្រមនឹងបានប្ដូរឈ្មោះជា សន្ធិយាវិញ។ តាមការប្រព្រឹត្តិកំហុសព្រះកាមទេពត្រូវមានជាប់កម្មពៀវេរាជាមួយព្រះសីវៈដែលបណ្ដាលឲ្យព្រះសីវៈកាត់ព្រះភក្រ្ត័ព្រះព្រហ្មទាំងដែរគ្មានកំហុសហើយត្រូវបានព្រះសីវៈដុតបំផ្លាញ់នៅពេលអនាគត។

ក្ឫស្ណៈបង្រ្កាបនាគរាជកាល្យៈ





ក្ឫស្ណៈបង្រ្កាបនាគរាជកាល្យៈ
​តាមរឿងព្រះវិស្ណុផ្ជាញ់បក្សីគ្រុឌយកមកធ្វើជាយានជំនិះ ពេលបក្សីនាំម្ដាយមកភ្នំអណ្ដែតវិញ ហើយទទួលបញ្ជាពីព្រះវិស្ណុឲ្យចាប់ពស់នាគគ្រប់ប្រភេទដែលជាកូនរបស់នាគកាទ្រុទេវីយកមកធ្វើជាអាហារ។ ក្នុងចំណោមពស់នាគទាំង១០០០ក្បាលនោះមាននាគរាជ្យមួយក្បាលរត់រួចខ្លួនឈ្មោះ កាល្យៈដែលជាកូនច្បងបង្អស់ បានរត់ទៅរស់នៅបាតទន្លេ យុម្ននា។ ក្រោយពីរត់រួចខ្លួននាគរាជកាល្យៈបានប្រើពិសរបស់ខ្លួនធ្វើឲ្យមានការក្ដៅក្រហាយអស់ពពួកសត្វផ្សេងៗជាច្រើនឥតឈប់ឈរ។


​ថ្លែងអំពីភូមិនន្ទៈដែលជាភូមិមួយដែលពឹងផ្អែកលើការធ្វើកសិកម្មការចិញ្ចឹមគោ អ្នកភូមិរស់នៅយ៉ាងសុខសប្បាយដោយមានភ្នំគោវដ្ថនៈ និងទន្លេយុម្ននាជាប្រភពអាហារ ប្រភពទឹកសម្រាប់ចិញ្ចឹមអ្នកភូមិព្រមជាមួយសត្វគោ។ អ្នកភូមិរស់នៅមានក្ដីសុខណាស់គ្រប់ក្រុមគ្រួសារមានតែស្នាមញញឹម។ ក្នុងនោះដែរគ្រួសាររបស់នាងយសោទា នឹងស្វាមីព្រមជាមួយកូនៗមាន ក្ឫស្ណៈ និងពលរាមក៏មានក្ដីសុខណាស់ដែល។ ក្ឫស្ណៈ និងពលរាមព្រមជាមួយក្មេងៗគង្វាលតែងតែនាំគោទៅរកអាហារនៅជើងភ្នំគោវដ្ថនៈក្បែរទន្លេយុម្ននាជារៀងរាល់ថ្ងៃ។ បន្តពីនាគរាជកាល្យៈវិញមួយថ្ងៃៗប្រើពិសរបស់ខ្លួនធ្វើបាបសត្វដែលរស់នៅក្បែរទន្លេយុម្ននាឥតឈប់ឈរជាហូរហែរហូតដំណឹងបានដឹងដល់បក្សីគ្រុឌ។ បក្សីគ្រុឌបានមកបង្រ្កាបហើយនារទេសនាគរាជកាល្យៈឲ្យចេញឆ្ងាយពីតំបន់នោះទៅ។ ដោយត្រូវបាននារទេសចេញពិតំបន់ខ្លួនរស់នៅនាគរាជកាល្យៈបានបន្តដំណើរតាមដងទន្លេយុម្ននារហូតមកដល់ភូមិនន្ទៈរបស់ក្ឫស្ណៈ។ ខណៈពេលមកដល់នាគរាជកាល្យៈឃើញមានហ្វូងគោជាច្រើនកំពុងរកអាហារក្បែរទន្លេយុម្ននា ដោយនឹកខឹងនឹងការបង្រ្កាបរបស់បក្សីគ្រុឌមកលើខ្លួននោះ នាគកាល្យៈបានបញ្ចេញពិសពាសពេញទឹកទន្លេដែលនៅក្នុងភូមិនន្ទៈ។ ពិសរបស់នាគកាល្យៈបានរៀត្បាតពេញទឹកទន្លេធ្វើឲ្យគោជាច្រើនត្រូវពិសបណ្ដាលឲ្យមានការក្ដៅក្រហាយដល់អ្នកភូមិនន្ទៈជាខ្លាំង។ ឃើញហេតុការណ៍បែបនេះក្ឫស្ណៈក៏បានលោតចុះទៅក្នុងទន្លេយុម្ននាដើម្បីប្រយុទ្ធជាមួយនាគរាជកាល្យៈ។ ការប្រយុទ្ធគ្នានេះកាន់តែខ្លាំងឡើងៗពាសពេញទឹកទន្លេ។ ដោយពិសរបស់នាគធ្វើឲ្យគោ និងអ្នកភូមិមានការក្ដៅក្រហាយ ក្ឫស្ណៈក៏បានលោតទៅលើក្បាលនាគកាល្យៈហើយបានហែកនាគកាល្យៈជាពីរចំរៀក(នៅក្នុងប្រទេសឥណ្ឌា ព្រះក្ឫស្ណៈរាំរបាំបង្ក្រាបសភាវៈអាក្រក់វិញ)បញ្ចេញពិសអស់គ្មានសល់ពីខ្លួនឡើយ។ ទីបំផុតក្ឫស្ណៈទទយលបានជោគជ័យលើនាគរាជកាល្យៈ រីឯនាគកាល្យៈក៏អស់ពិសពុលចាប់ពីពេលនោះមក។
(រៀបរៀងដោយ ឃន់ រស្មី)

ព្រះវិស្ណុផ្ចាញ់បក្សីគ្រុឌ





ព្រះវិស្ណុផ្ចាញ់បក្សីគ្រុឌ

​រឿងទេវកថាមួយបាននិយាយថានៅចំពាក់កណ្ដាលចន្លោះឋានមនុស្ស និងឋានសួគ៌មានភ្នំមួយឈ្មោះថាភ្នំអណ្ដែត។ ភ្នំអណ្ដែតជាកន្លែងស្នាក់អាស្រ័យរបស់មហាឥសីម្នាក់ឈ្មោះ កស្យាបៈ។​មហាឥសីកស្យាបៈព្រះអង្គមានភរិយា ២នាក់គឺ ភរិយាទី១ឈ្មោះ កាទ្រុទេវី និង ភរិយាទី២ឈ្មោះ សុប៌ណទេវី។ នាងទាំងពីរនេះចេះប្រតិបត្តិស្វាមីរហូតដល់ធ្វើឲ្យពពួកអទិទេពមានការកោតសសើរបានប្រទានពរឲ្យនាងទាំងពីរមានរូបសម្រស់ស្រស់ស្អាតយ៉ាងល្អឯក។ នៅក្នុងថ្ងៃមួយនាងកាទ្រុទេវីបានចុះទៅដងទឹកនាស្រះទឹកក្បែរអាស្រមហើយបានលឺពពួកត្រីដែលនៅក្នុងស្រះនោះនិយាយថា (នាងកាទ្រុទេវីចាស់ប្រៀបដូចជាជីដូនឯនាងសុប៌ណទេវីប្រៀបដូចជាចៅ)។ ពេលបានលឺការតិះដៀលពីសំណាក់ត្រីបែបនេះនាងកាទ្រុទេវីមានការច្រណែននឹងនាងសុប៌ណទេវី ហើយក៏បានដើរចេញអំពីស្រហនោះទៅ។ ច្រើនថ្ងៃក្រោយមកនាងសុប៌ណទេវីសង្គេតឃើញថានាងកាទ្រុទេវីមានទឹកមុខក្រៀមក្រំមិននិយាយស្ដីរកខ្លួនសោះ ពេលនោះនាងកាទ្រុទេវីក៏បាននិយាយអំពីមូលហេតុដែលព ពួកត្រីបានតិះដៀលប្រាប់ទៅនាងសុប៌ណទេវី។ ព្រោះរឿងនេះនាងទាំងពីរបានធ្វើការភ្នាល់គ្នា ដោយការច្រណែននាងកាទ្រុទេវីបានយករឿងដែលត្រីបាននិយាយទៅសួរស្វាមីថា ( តើរវាងនាងនិងនាងសុប៌ណទេវីនរណាក្មេងល្អជាងនរណា)។ ពេលនោះមហាឥសីបានយល់អំពីការច្រណែនប្រច័ន្តច្រើនរបស់នាងកាទ្រុទេវី ហើយមហាឥសីបានឆ្លើយដោយមិនសុទ្ធិចិត្តថា៖ (នាងកាទ្រុទេវីក្មេងល្អជាងនាងសុប៌ណទេវី)ដោយមិនចង់ធ្វើបាបចិត្តប្រពន្ធដើមដែលចំណាស់ជាងប្រពន្ធទី២នោះទេ និយាយចប់ហើយក៏បានឡើងទៅកំពូលភ្នំអណ្ដែតបាត់ទៅ។ ខណៈនោះដែរនាងសុប៌ណទេវីបានត្រលប់មកពីដងទឹកវិញបានលោបស្ដាប់លឺប្ដីនិយាយបែបនេះតូចចិត្តតូចថ្លើមអង្គុយយំ ចំណែកនាងកាទ្រុទេវីវិញបានដេញនាងសុប៌ណទេវីឲ្យចុះចេញអំពីភ្នំអណ្ដែតបើចង់វិលត្រលប់លុះត្រាណាតែយកទឹកអម្រឹតមកឲ្យនាងផឹក ទើបអាចរស់នៅលើភ្នំអណ្ដែតបាន។ នាងសុប៌ណទេវីបានអង្វ​រច្រើនលើកច្រើនសារឲ្យនាងកាទ្រុទេវីអនុគ្រោះតែជាការឥតប្រយោជន៍ ។ ដោយខឹងខ្លាំងនាងបានដាក់បណ្ដាសារនាងកាទ្រុទេវីហើយប្រកាសឡើងថាបើស្វាមីនិយាយដោយបរិសុទ្ធត្រឹមត្រូវ សូមឲ្យរូបកាយនាងរលាយផុតពីលោកនេះទៅ ក៏ប៉ុន្តែបើស្វាមីរបស់នាងឆ្លើយឲ្យរួចតែពីមាត់ សូមឲ្យនាងកាទ្រុទេវីមានកូនសុទ្ធតែសត្វពស់នាគគ្រប់ប្រភេទ ហើយត្រូវក្លាយជាចំណីរបស់កូននាងនាថ្ងៃអនាគត។ និយាយចប់ក៏ចុះចេញពីភ្នំអណ្ដែតទៅធ្វើពិធីតបៈយោគៈយ៉ាងលំបាកវេទនាឆ្ពោះទៅកាន់ព្រះសីវៈ។ ដោយក្ដីអាណិតអាសូរព្រះសីវៈទ្រង់យាងមកផ្ទាល់បានប្រទានពរជ័យដល់សុប៌ណទេវីឲ្យប្រសូត្របានរាជបុត្រជាបក្សីគ្រុឌមានពន្លឺព្រះអាទិត្យ និងមានភាពអមតៈទាំង២១ប្រការដើម្បីឡើងទៅកាន់ឋានសួគ៌យកទឹកអម្រឹតឲ្យបាន។
​បក្សីគ្រុឌអាណិតមាតារបស់ខ្លួនបានឡើងទៅកាន់ឋានត្រៃត្រឹង្គ ហើយបានសណ្ដមពួកអទិទេពទាំងអស់ឆក់យកទឹកអម្រឹតក្នុងថូទិព្វទាំងអស់។ ក្នុងខណៈពេលហោះចេញពីឋានសួគ៌ បានជួបនឹងព្រះវិស្ណុក៏ចាប់ផ្ដើមប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់រយៈពេល២១ថ្ងៃមិនឈ្នះមិនចាញ់។ ព្រះវិស្ណុក្រលែកលើថ្ងាសបក្សីគ្រុឌឃើញសញ្ញា(អូម)របស់ព្រះសីវៈទ្រង់បានប្រើប្រាជ្ញាបង្រ្កាបបក្សីគ្រុឌដោយឲ្យបក្សីគ្រុឌសុំពរពីព្រះអង្គ បក្សីគ្រុឌខឹងខ្លាំងណាស់បានបញ្ជាឲ្យព្រះវិស្ណុសុំពរខ្លួនវិញ។ ពេលនោះព្រះវិស្ណុបានសុំពរ២ប្រការគឺ ប្រការទី១សុំបក្សីគ្រុឌប្រគល់ទឹកអម្រឹតត្រលប់មកវិញ ប្រការទី២សុំបក្សីគ្រុឌយកមកធ្វើជាយានជំនិះ។ បក្សីគ្រុឌមិនព្រមបានផ្ដុំកម្លាំងអមតៈទាំង២១ប្រការវាយរំលាយលោកតែម្ដង ក៏ប៉ុន្តែត្រូវឆព្វ័ណ្ណរង្សីទាំង៦ពណ៍របស់ព្រះវិស្ណុសង្គតបក្សីគ្រុឌឲ្យលុតជង្គង់ចុះចាញ់។ បក្សីគ្រុឌព្រមធ្វើជាយានជំនិះរបស់ព្រះវិស្ណុដោយទទួលពាក្យសន្យាពីព្រះវិស្ណុថានិងជួយបក្សីគ្រុឌរឿងមាតា។ ព្រះវិស្ណុប្រថាប់លើបក្សីគ្រុឌព្រមជាមួយនាងសុប៌ណទេវីដែលត្រូវទ្រក្នុងដៃនៃបក្សីគ្រុឌហោះមកកាន់ភ្នំអណ្ដែត បានប្រទះឃើញនាងកាទ្រុទេវីក្លាយរូបរាងជាមនុស្សចាស់មើលមិនយល់ ហលយបានត្រូវពពួកកូនជានាគពស់គ្រប់ប្រភេទដេញតាមនាងកាទ្រុទេវីរត់មួយថ្ងៃៗឥតឈប់ឈរ។ រីឯមហាឥសីកស្យាបៈបានរត់ទៅនៅកំពូលភ្នំអណ្ដែតឃើញទុក្ខវេទនារបស់នាងកាទ្រុក៏បានសុំឲ្យព្រះវិស្ណុជួយ។ ព្រះវិស្ណុបានបញ្ជាឲ្យបក្សីគ្រុឌចុះចាប់ពស់នាគគ្រប់ប្រភេទទាំងអស់ធ្វើជាចំណីអាហារ។ ក្នុងចំណោមពស់នាគទាំង១០០០ក្បាលនោះមាននាគមួយក្បាលបងគេបង្អស់ឈ្មោះ នាគរាជ្យកាល្យៈ រត់រួចខ្លួនចុះមករស់នៅបាតទន្លេយុម្ននា។ ពេលនោះព្រះវិស្ណុបានហៅមហាឥសី និងប្រពន្ធទាំងពីរឲ្យជួបជុំគ្នាវិញដោយឲ្យនាងកាទ្រុទេវីមានជីវិត និងសម្រស់មានការវិវត្តន៍ដូចជាមនុស្សលោកទូទៅ ចំណែកឯនាងសុប៌ណទេវីនៅតែក្មេងស្រស់ស្អាតជារៀងរហូត។ បន្ទាប់មកព្រះវិស្ណុបានសុំបក្សីគ្រុឌធ្វើជាយានជំនិះហើយឡើងគង់លើស្មាបក្សីគ្រុឌវិលត្រលប់មកឋានមហាសមុទ្រទឹកដោះវិញ។
(រៀបរៀងដោយ ឃន់ រស្មី)