រឿងអជ៌ុន ប្រយុទ្ធជាមួយព្រះសីវៈ
នៅកាលវេលាមួយ ដែលក្រុមបណ្ឌុវៈ បានទទួលការអាមាស់យ៉ាងធំ បន្ទាប់ពីលេងល្បែងចាញ់ នៅក្នុងនគរ ស្តិនបុរៈ ជាមួយពួក គុរុ មក ក្រុមបងប្អូនទាំង នាក់ មាន យុធិស្ឋិរៈ ភិមៈ អជ៌ុន នុកុលៈ សហទេវៈ និងព្រះនាងទ្រៅបទី មានធ្វើការស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីធ្វើការទាមទារយកមកវិញនូវ នគរ ទ្រព្យសម្បត្តិ ប្រជាជន និងកេត្តិយស។ នៅថ្ងៃមួយដោយគិតថា ខ្លួនមិនអាចប្រយុទ្ធឈ្នះ ក្រុមគុរុ បាន អជ៌ុនបានលា បងប្អូន និងអគ្គមេហេសីចូលក្នុងព្រៃដើម្បីរកវត្ថុទិព្វដើម្បីធ្វើការស្វែងរកវត្ថុទិព្វ សម្រាប់ធ្វើការប្រយុទ្ធ ។ នៅពេលអជ៌ុន បានធ្វើដំណើរទៅតាមផ្លូវ ក៏បានជួបជាមួយ មហាឫស្សីមួយអង្គ នៅពេលនោះមហាឫស្សី ក៏បានសួរទៅអជ៌ុនអំពីគោលបំណងដែលធ្វើដំណើរមួយនេះ ។ នៅពេលនិយាយពីគោលបំណងចប់ មហាឫស្សីក៏បានប្រែកាយខ្លួនក្លាយទៅជាព្រះឥន្ទ្រ និងក៏បានប្រាប់អជ៌ុន អំពីកន្លែងដែលមានវត្ថុទិព្វដែលពូកែជាងគេនៅក្នុងចក្រវាឡ។ ព្រះឥន្រ្ទបានប្រាប់ថាឱ្យអជ៌ុន ទៅបំពេញតបយោគៈថ្វាយព្រះសីវៈ នៅជើងភ្នំកៃលាស នោះ ព្រះសីវៈនឹងប្រទានវត្ថទិព្វដល់ អជ៌ុនមិនខានឡើយ។ កាលបើបានលឺដូច្នោះ អជ៌ុនមានការត្រេកអរជាពន់ពេក និងក៏បានប្រតិបត្តិតាមសម្តីរបស់ព្រះឥន្ទ្រ ឥតមានខុសឆ្គងត្រង់ណាមួយឡើយ។ អជ៌ុនបានធ្វើដំណើរទៅដល់ជើងភ្នំកៃលាស ហើយក៏បាន បំពេញតបយោគៈ តែឈរជើងម្ខាងអស់រយៈពេលបួនខែ។ ព្រះសីវៈ មានការរំភើបចិត្តជាខ្លាំង ក៏បាននិមិត្តខ្លួនធ្វើជា ព្រានព្រៃម្នាក់ ដើម្បីធ្វើការសាក់ចិត្តពីភាពស្មោះរបស់អជ៌ុន និងក៏បានបញ្ជាឱ្យជ្រូកព្រៃមួយក្បាលទៅ បំផ្លាញការធ្វើតមយោគៈ របស់អជ៌ុន ។ នៅពេលនោះក៏មានសត្វជ្រូកព្រៃដើរសំដៅទៅរកអជ៌ុនដែលកំពុងធ្វើពិធីតបយោគៈ អជ៌ុនខឹងយ៉ាងខ្លាំង និងក៏បានទាញធ្នូបម្រុងនឹងបាញ់ជ្រុកព្រៃនោះ តែព្រានព្រៃក៏បានបាញ់ត្រូវសត្វជ្រូកព្រៃនោះដូចគ្នាដែរ។ នៅពេលនោះ អជ៌ុនក៏ការខឹងសម្បារ ដោយគិតថា ព្រាន់ព្រៃ មានគំនិតចង់មើលងាយខ្លួន នោះហើយជាហេតុដែលធ្វើឱ្យកើតមានជម្លោះ រវាងអជ៌ុនជាមួយព្រះសីវៈ ដើម្បីជជែកវេកញែកគ្នា តើអ្នកណាបាញ់ត្រូវមុនគេ។អជ៌ុនហ៊ានប្រយុទ្ធគ្នាជាមួយព្រះសេវៈអស់រយៈពេលជាយូរ ដោយការប្រើប្រាស់គ្រឿងយុទ្ធិភ័ណ្ឌ ជាច្រើន ព្រួញ ដំបង និងចំបាប់ តែការប្រយុទ្ធនេះ មិនមាននរណាម្នាក់ឈ្នះចាញ់ឡើយ។ បន្តិចក្រោយមក ព្រះសីវៈ ក៏មានការក្រោតខឹងយ៉ាងខ្លាំងពីអំណួត របស់អជ៌ុន ព្រះសីវៈក៏បានចាប់និង ទះអជ៌ុនមួយដៃក៏បានធ្វើអោយអជ៌ុនសន្លប់។ នៅពេលដែលអជ៌ុនដឹងខ្លួនឡើង ក៏បានសូត្របួងសួងទៅឱ្យព្រះសីវៈមកជួយ នើយក៏មានពន្លឺពណ៌មាស ចេញពីរាងកាយរបស់ ព្រានព្រៃ ព្រាន់ព្រៃក៏បានកែប្រែខ្លួនជាព្រះសីវៈវិញ។ ចុងបញ្ចប់ អជ៌ុនក៏លើកដៃសំពះ ព្រះសីវៈ តែព្រះសីវៈ ក៏មិនបានប្រកាន់ទោសភ័យអ្វីទេ ព្រោះព្រះអង្គ ទ្រង់ចង់សាកល្បងកម្លាំង និងភាពក្លាហានរបស់អជ៌ុនប៉ុណ្ណោះ។ដូចនេះព្រះសីវៈក៏បានប្រទានធ្នូទិព្វមួយឱ្យទៅអជ៌ុនដើម្បីទុកការពារខ្លួន និងប្រយុទ្ធជាមួយសត្រូវ ធ្នូរនេះត្រូវប្រើតែពេលបានការសំខាន់ទេ ព្រោះថាវាអាចធ្វើអោយផែនដីរលាយបាននៅពេលដែលើងប្រើមិនចេះគិត ។
No comments:
Post a Comment