រឿងមហាភារតយុទ្ធ ភាគទី៦
ការភ្នាល់ល្បែងយ៉ាងធំរបស់ពួក គុរុ និងបណ្ឌុវៈ
ក្រោយពី ព្រះចៅ ធ្ឫតរាស្ត្រ បានបែងចែកនគរ ហស្តិបុរៈ ជា២ភាគ ទុយោជន៍ បានជ្រើសយកខេត្តផ្សេងៗក្នុងទិសបូព៌ ដែលសម្បូរទៅដោយភោគផល និង យុធិស្ឋិរៈ យកខេត្តភាគខាងលើដែលជាទីអរញ្ញប្រទេស មក ឥន្ទរបថរដ្ឋថ្មី នៅក្នុងខណ្ឌវបថ របស់ពពួកបណ្ឌុវ ចាប់ផ្តើមធ្វើការកាប់គាស់ក៏សាងរាជធានីថ្មីរបស់ខ្លួននៅលើដីដែល មានតែភាពស្ងួតហែង និងគ្នានទឹកបរិបូរណ៍ ឱ្យក្លាយជាកន្លែងនៃឋានសួររបស់មនុស្សលោកដោយមាន ព្រះរាជមន្ទី កំផែងក្រុងដ៏ល្អ ប្រាង្គប្រាសាទដ៏ស្គឹមស្គៃ ឧទ្យានសួនច្បារយ៉ាងស្រស់បំព្រង និងបន្លែគ្រប់ប្រភេទនៅតាមដងទន្លេ យមុនា។ ដោយហេតុមានការរីកចម្រើនខ្លាំងបែបនេះ ហើយក៏បណ្តាលឱ្យ ក្រុមគុរុ មានការច្រណែនយ៉ាងខ្លាំង នឹងចង់លេបយកទឹកដីទាំងអស់ជារបស់ខ្លួន។ ទុរយោជន៍ និងសកុនី បានរួមគំនិតគ្នាចូលគាល់ព្រះចៅ ធ្ឫតរាស្ត្រ ដែលជាព្រះរាជបិតា និងបានធ្វើការទួញសោក អំពីការជេរប្រមាថរបស់ពពួកមន្ត្រី ដែលនិយាយពីការរីកចម្រើនរបស់ ឥន្ទរបថ ជាជាង ហស្តិនបុរៈ ព្រមទាំងបានស្នើឱ្យព្រះបិតា ហៅក្រុមបណ្ឌុវៈ មកលេងល្បែង ដើម្បីយកដឹងឈ្នះចាញ់នៅលើទឹកដី ដោយមិនចាំបាច់ប្រើប្រាស់គ្រឿងយុទ្ធិភណ្ឌ។ ក្រោយពីបានលឺការស្នើសុំរបស់ទុរយោជន៍បែបនោះ ក៏កើតស្តេចអាណិតបុត្រាយ៉ាងខ្លាំង និងក៏បានយល់ព្រមតាមសំណើររបស់បុត្ររបស់ខ្លួនដូចបំណង។ ព្រះចៅ ធ្ឫតរាស្ត្រក៏ បានអញ្ជើញព្រះបាទ យុធិស្ឋិរៈ មកលេងស្កាភ្នាល់នេះ ព្រះបាទ យុធិស្ឋិរៈ ក៏បានយល់ព្រមទទួលយកការអញ្ជើញនេះ។ គ្រាន់តែចាប់ផ្តើមលេងក្តាទី១ យុធិស្ឋិរៈ ចាញ់១ពាន់ភ្លាម និងចេះតែបន្តចាញ់រហូត យុធិស្ឋិរៈ ក៏កើតមានការក្តៅក្រហល់ក្រហាយយ៉ាងខ្លាំង ក៏ចេះ តែបន្តចាក់ កាន់តែធំទៅៗ រហូតអស់ មាន មាស ពេជ្រ សេះ ដំរី ព្រះរាជរថ និងបន្តទៅដាក់ព្រះរាជទ្រព្យនៅក្នុងវាំងទៀត តែមិនឈ្នះទាន់តែសោះ យុធិស្ឋិរៈ ក៏បានដាក់ ព្រះរាជវាំង និងអាណាចក្រទៅភ្លាល់ទៀត តែចាញ់អស់រលីង។ ការខឹងក្រោធរបស់ យុធិស្ឋិរៈ ក៏កើតឡើងកាន់តែខ្លាំងឡើងៗ រហូតហ៊ានភ្នាល់ដាល់ ព្រះរាជអនុជទាំង៤ និងអគ្កមហេសី ទ្រៅបទី រហូតដល់អស់រលីងពីខ្លួន។ ព្រះចៅ ធ្ឫតរាស្ត្រ មហាតមភីសមៈ ទោណ និងវិទូ កើតមានក្តីសង្វេកចំពោះ ពពួកបណ្ឌុវៈ ជាពន់ពេក ចំណែកឯ កាណ៌ៈ ធុស្សសនៈ និងពពួកគុរុ ទាំងអស់ មានការត្រេកអរ ញញឹមបិតមាត់មិនជិត។ បន្ទាប់ពី យុធិស្ឋិរៈ អស់អ្វីៗពីខ្លួនអស់ហើយ ទុរយោធ័ន៍ ក៏បានព្រះរាជទូត ឱ្យទៅប្រកាសពីការអស់ទ្រព្យសម្បត្តិ និងអាណាចក្រទៅដល់ ឥន្ទ្ររបថ ព្រមទាំងបានហៅ ព្រះនាងទ្រៅបទី មកឱ្យបម្រើនៅក្នុងរាជវាំង ហស្តិនបុរៈ ។ កាលព្រះនាង ទ្រៅបទី បានលឺដំណឹងនេះ ព្រះនាងទ្រង់ មានការទួញសោកទាំងខ្លាំង និងក៏បាននិយាយទៅកាន់ ព្រះរាជទូត ថា បើព្រះរាជា(យុធិស្ឋិរៈ)របស់យើងព្រះអង្គដាក់ព្រះកាយឱ្យក្លាយទៅជាទាសករគេហើយនោះ ម្តេចអ្វីព្រះអង្គមានអំណាយយកខ្លួន ទៅដាក់ភ្នាល់ល្បែង ព្រោះហេតុធម្មជាតិជាខ្ញុំគេ រមែងគ្នានទ្រព្យសម្បត្តិ និងអំណាចនឹងអាចលក់ដូររបស់អ្វីបាន ព្រមទាំងដោយឱ្យព្រះរាជទូតនាំយកពាក្យនេះទៅថ្វាយ ទុរយោធ័ន៍ ។ ទុរយោធ័ន៍ បានលឺសំដី ដ៏មិនចេះឱនលំទោន របស់ព្រះនាងទ្រៅបទី ក៏កើតក្តីខឹងសម្បារ និងបានបញ្ជាឱ្យ ធុហសស័ន ទៅអុសព្រះនាងទ្រៅបទី ក្នុងនាមជា ទាសករឱ្យមកខានតែបាន។ ធុហសស័ន ក៏បានទៅដល់បន្ទប់របស់ព្រះនាងទ្រៅបទី នឹងក៏បានប្រើពាក្យប្រមាត់មាក់ងាយយ៉ាងខ្លាំង ធ្វើឱ្យព្រះនាងទ្រៅបទី យកព្រះហស្ថមកបិទបាំងព្រះភក្ត្ររបស់ព្រះនាង ដោយប្រកបដោយអាការៈ ហឫទ័យភ័យញ័រ និងបានព្យាយាមរត់ទៅក្រៅ តែក៏ត្រូវបាន ធុហសស័ន ក៏បានចាប់កន្រាក់ព្រះកេសារបស់ព្រះនាងទ្រៅបទី ជាប់នឹងបានដៃ ព្រមទាំងអុស ព្រះនាងទ្រៅបទី ប្រៀបបានទៅជា យមបាល ចាប់យកសត្វនរកអុស ដោយគ្នានក្តីមេត្តាឡើយ។ ព្រះនាងទ្រៅបទី បានលុតជង្គង់អង្វរធុហសស័ន ថា អើអ្នក អ្នកកុំមកពាល់កាយខ្ញុំដោយដៃរបស់អ្នក ដែលមានបន្ទឹលជាប់ អ្នកក៏រមែងជ្រាបហើយថា សក់របស់ស្ត្រីស័ក្តិសិទ្ធិ សុភាពស្រ្តីកាលមានគ្រឿងតែងកាយរយីងរយោងបែបនេះ នឹងទៅរកអ្នកធំម្តេចបាន តែធុហសស័ន មិនបានអើពើរពីសម្តីរបស់ព្រះនាងទ្រៅបីឡើយ។ ធុហសស័ន បានអុសព្រះនាងទ្រៅបទី ដោយសភាពរយីករយាក និងបានច្រានឱ្យដួលនៅមុខសាលប្រជុំដោយមន្ត្រីជាច្រើននៅក្នុងវាំង ដោយមាន ធ្ឫតរាស្ត្រ ភីស្មៈ ទោណ និងមន្ត្រីធំៗជាច្រើនទៀត។ នាងមានសេចក្តីអៀនខ្មាសយ៉ាងខ្លាំង និង ពពួកបណ្ឌុវៈ មាន យុធិស្ឋិរៈ ភីមៈ អជ៌ុន នុកុលៈ និងសហទេវៈ មានក្តីខឹងសម្បារឥតអាចពណ៌នាបាន តែពួកគេមិនអាចធ្វើអ្វីបានដោយសារពួកគេបានក្លាយទៅជា ទាសករ ទៅហើយ។ ព្រះនាងទ្រៅបទី បាននិយាយទៅកាន់សាលប្រជុំមន្ត្រីថា ការលេងល្បែងស្តាភ្នាល់នេះ គឺជាចោរដែលចង់ដណ្តើរព្រះរាជ្យសម្បត្តិ អាណាចក្រ និងប្រជានុរាស្ត្រ និងព្រះនាងបាននិយាយទៅកាន់មន្ត្រីតាំងអស់ឱ្យជួយនាង តែគ្នាននរណាម្នាក់ហ៊ានចេញមុខមកជួយនាងទេ ដោយអស់ពំនាក់ ព្រះនាងទ្រៅបទី ក៏បានបួងសួងឱ្យព្រះក្ឫស្ណៈ ជួយនាង។ ធុហសស័ន បានធ្វើការសម្រាត់សំពត់របស់នាងនៅមុខមន្ត្រីទាំងអស់ តែធុហសស័ន មិនអាចសម្រាត់អស់សំពត់ ដោយសារតែព្រះក្ឫស្ណៈ បានជួយឱ្យនាងមានសំពត់វែងឥតគណនា។ ដោយសារតែគុណបំណាច់របស់នាងទ្រៅបទី បានចង់អំបោះក្រហមនៅលើដៃរបស់ព្រះក្ឫស្ណៈ។ ពេលធុហសស័ន បានទាញ់សម្រាត់សំពត់របស់នាងអស់ចិត្តនៃនៅតែមិនអស់ក៏បានឈប់។ ព្រះនាងទ្រៅបទី បានដាក់បណ្តាសារដល់ នគររបស់ធ្ឫតរាស្ត្ររហូតដល់ក្រុម ទុរយោធ័ន៍បានសាងបាបកម្មដែលគេបានធ្វើមកលើនាង និង ភីមៈ បាននិយាយថា គំនុំនេះមិនមានអាចជ្រះអស់រហូតទាន់តែអាចកាត់ក្បាល់ ទុរយោធ័ន៍ និងផឹកឈាមរបស់គេ។ នៅក្នុងនគរ ហស្តិនបុរៈចាប់ផ្តើមស្ងាត់ និងមានជំងឺរាត់ត្បាត ផ្ទៃប្រទេស ដែលជាហេតុធ្វើឱ្យ ភីស្មៈ មានការព្រួយបារម្ភចំពោះពាក្យបណ្តាសារមួយនេះ ពេលនោះ ភីស្មៈ ក៏បានឱ្យព្រះចៅ ធ្ឫតរាស្ត្រដោះលែង ក្រុមកណ្ឌុវៈ និងព្រះនាងទ្រៅបទី ឱ្យចាក់ចេញពីក្នុងវាំង និងទៅរស់នៅក្នុងព្រៃឆ្ងាយពី ប្រទេស។
No comments:
Post a Comment