ព្រេងទាក់ទងនឹងទំនៀមឲ្យដាក់ខ្មោចបែរក្បាលទៅទិសខាងលិច
រឿងនេះ គេប្រកាន់តៗ គ្នាមក តាំងពីកាលព្រះឥសូរកោរជុកឲ្យព្រះពិឃ្នេស2 ជាបុត្រ ដូចមានដំណាលក្នុងសាសនាព្រាហ្មណ៍ថា ព្រះឥសូរ រៀបចំកោរជុកព្រះពិឃ្នេស តែភ្លេចអញ្ជើញព្រះអង្គារ ។ ព្រះអង្គារខ្ញាល់ ក៏បណ្ដាលឲ្យកាំបិតកោរ ទៅកាត់ក្បាលព្រះពិឃ្នេស បោះចោលទៅក្នុងមហាសមុទ្រ ។ ព្រះឥសូរក៏ប្រើព្រះវិស្សកម្មឲ្យចុះរកកាត់ក្បាលមនុស្ស ឬ តិរច្ឆានណា ដែលដេកដាក់ក្បាលទៅទិសខាងលិច ។ ព្រះពិស្ណុការ ទៅរកមើល ឃើញតែដំរីពីរដេកបែរក្បាលទៅទិសខាងលិច ក៏កាត់ក្បាលដំរីមួយទៅថ្វាយព្រះឥសូរ ៗ ក៏តភ្ជាប់ឲ្យព្រះពិឃ្នេស ។ ទើបព្រះពិឃ្នេសមានក្បាលជាដំរី ។
ប្រោះហេតុនោះ ទើបមនុស្សបុរាណប្រកាន់ជឿថា ទិសខាងលិចជាទិសអពមង្គល បើកាលណាមានមនុស្សស្លាប់ ទើបគេដាក់ឲ្យបែរក្បាលទៅទិសខាងលិច ហើយក៏ជាប់ជាទំនៀម រហូតមក ។
No comments:
Post a Comment