ចិត្តល្អ ក្រមិនយូរ
និយមន័យៈ កុសលចិត្តនាំមកនូវភោគសម្បត្តិ ។
អត្ថាធិប្បាយ
មនុស្សចិត្តល្អ ពេលនេះលោកសំដៅយកមនុស្សដែលមានចិត្តជាកុសល
ចិត្តជាបុណ្យ គឺមនុស្សដែលមានសីល ។
មនុស្សដែលមានសីលគឺមនុស្សល្អទាំងចិត្ត ល្អទាំងវាចា ល្អទាំងសកម្មភាព
គ្រប់កាយវិការ គ្រប់សកម្មភាពរបស់គេល្អទាំងអស់ ។
មនុស្សប្រភេទនេះ ទោះតាំងនៅទីណា
ឬទៅទីណាក៏ជាទីចូលចិត្តស្រលាញ់រាប់អានពីសំណាក់មហាជនផងទាំងពួង ។ ការដែលមានញាតិមិត្តស្រលាញ់រាប់អានច្រើន
ឈ្មោះថាមានលាភដ៏ប្រសើរក្រៃលែង ។
កាលបើមានលាភហើយ គេក៏មានអ្វីៗដែលអាចឲ្យគេរស់នៅបានសុខស្រួល ។ ពីព្រោះបើគេខ្វះខាតអ្វីៗ
ក៏មានញាតិមិត្តជួយឧបត្ថម្ភផ្ចុងផ្ដើមដល់គេដែរ ។ កាលបើមានគេជួយទំនុកបម្រុងបែបនេះហើយ
តើមានអ្វីឲ្យគេក្រទៀត សមដូចព្រះពុទ្ធអង្គទ្រង់ត្រាស់ថា
«សីលេន ភោគសម្បទា» ភោគសម្បត្តិកើតឡើងក៏ព្រោះសីល គឺចិត្តល្អហ្នឹងឯង ។
No comments:
Post a Comment