Friday, 9 November 2018

សុភាសិត “ឃ”

សុភាសិត “ឃ”

  1. ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញា បុគ្គលឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
  2. ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។
  3. ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន។
  4. ឃុបឃិតបណ្ឌិត សុខមួយជីវិតឥតទុក្ខា
  5. ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ
  6. ឃើគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ
  7. ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ (កុំអាលដាក់គូថលើ)
  8. ឃើញដំរីជុះ កុំជុះតាមដំរី ឬ (ដំរីជុះ កុំជុះតាមដំរី)
  9. ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន
  10. ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅសទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន
  11. ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលច្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ឆា
  12. ឃ្មុំកន្លង់វៀរបង់ឈើគ្មានផ្កា សត្វម្រឹគាវៀរបង់ព្រៃភ្លើងឆេះ សត្វបក្សីវៀរឈើគ្មានផ្លែបេះ ចោរតែងវេះវៀរចាកចោរ៍បុព្វេ
  13. ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក
  14. ឃ្លានក្រៃណាឆ្ងាញ់ ស្រលាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)
  15. ឃ្លេមិនខ្លាចទៅខ្លាចខ្លា (រឿងអាខ្វាក់អាខ្វិន)
  16. ឃ្លោកលិច អម្បែងអណ្តែត
  17. ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ
  18. ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក
  19. ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់
  20. ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ

No comments:

Post a Comment