Friday, 9 November 2018

សុភាសិត “ក”

សុភាសិត “ក”

  1. ការបរិភោគ អាហារក្នុងលោក មិនដឹងប្រមាណ ស៊ីច្រើនចាក់ច្រាស វិបល្លាសសន្តាន ភ្លើងធាតុមិនបាន ដុតដូចប្រក្រតី។
  2. ចាតជាពិសពុល ព្រោះតែស៊ីជ្រុល នាំកាឡកណ្ណី អោយមកគ្រប់ប្រាន សន្តានប្រុសស្រី ព្រោះតែចំណី គប្បីរិះគិត ។
  3. កុំគិតរៀនចង់ធ្វើមន្ត្រី ស្អប់ខ្ពើមដីនាំអោយក្រ ត្រូវរៀនធ្វើជាកសិករ ទើបមានទ្រព្យតទៅខាងក្រោយ។
  4. កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
  5. កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល
  6. កុំរៀនទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។
  7. កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
  8. កុំអាងថាបើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
  9. កុំអោយប្រព្រឹត្តិទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួហ្មង។

No comments:

Post a Comment