Friday, 9 November 2018

សុភាសិត “ខ”

សុភាសិត “ខ”

  1. ខន្ឋទាំងឡាយប្រាំជាភាវៈធ្ងន់ កូនប្រពន្ធក៏មានខន្ឋប្រាំ បុគ្គលនាំភាវៈរងកម្ម ដោយសារខន្ឋប្រាំត្រួតហើយត្រួតទៀត។
  2. ខឹងខុសខូចខាត ប្រមាថលិចលង់។
  3. ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោច ខុសខាតខូចដោយមិនគិត។
  4. ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់យ៉ាងហោចគង់នាំគ្រប់មិនសុំគេ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ ឡើងជាកុដុម្ពិក៏សេដ្ឋី។

No comments:

Post a Comment